អ្នកជិតខាងសម្ដេចក្រឡាហោមសរសេរលិខិតសុំទោសក្រោយបាញ់កាំជ្រួចឆ្លងឆ្នាំ

ជនជាតិកូរ៉េឈ្មោះ ចាងជុងហ៊ី បានសរសេរសំបុត្រសុំការអភ័យទោសពីសម្ដេចក្រឡាហោម ស ខេង បន្ទាប់ពីបានប្រើប្រាស់កាំជ្រួចបាញ់ឆ្លងឆ្នាំបង្កសំឡេងរំខាន។ The post អ្នកជិតខាងសម្ដេចក្រឡាហោមសរសេរលិខិតសុំទោសក្រោយបាញ់កាំជ្រួចឆ្លងឆ្នាំ appeared first on Kampuchea Thmey Daily.

អ្នកជិតខាងសម្ដេចក្រឡាហោមសរសេរលិខិតសុំទោសក្រោយបាញ់កាំជ្រួចឆ្លងឆ្នាំ

ជនជាតិកូរ៉េឈ្មោះ ចាងជុងហ៊ី បានសរសេរសំបុត្រសុំការអភ័យទោសពីសម្ដេចក្រឡាហោម ស ខេង បន្ទាប់ពីបានប្រើប្រាស់កាំជ្រួចបាញ់ឆ្លងឆ្នាំបង្កសំឡេងរំខាន។ លោកថាការបាញ់កាំជ្រួចនោះធ្វើឡើងដោយភ្ញៀវរបស់លោក កាលពីយប់ឆ្លងឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

ក្នុងលិខិតសុំការអភ័យទោសផ្ដិតមេដៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ លោក ចាងជុងហ៊ី បានលើកឡើងថា៖ «សូមសម្ដេចក្រឡាហោម ស ខេ ឧត្តមទីប្រក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាអភ័យទោសដល់រូបខ្ញុំចំពោះការប្រើប្រាស់កាំជ្រួចបង្ករសំឡេងរំខាន»។

ទំនងជាទទូលបានការណែនាំពីសម្ដេចក្រឡាហោមផងដែរក្នុងលិខិតនោះលោក ចាងជុងហ៊ី ថាលោកអរគុណចំពោះការទូន្មានរបស់សម្ដេច និងសូមគោរពប្រតិបត្តិតាមការដឹកនាំរបស់សម្ដេចពីពេលនេះទៅ។

ជាការឆ្លើយតបសម្ដេចក្រឡាហោមបានបានចារលើលិខិតនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ទទូលយកនិងថា អ្វីដែលសម្ដេចចង់បានគឺនៅរស់ជិតខាងគ្នាមានទំនាក់ទំនងល្អជួយគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះត្រង់និងសុខុដុមរមនា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកជិតខាងសម្ដេចក្រឡាហោមសរសេរលិខិតសុំទោសក្រោយបាញ់កាំជ្រួចឆ្លងឆ្នាំ appeared first on Kampuchea Thmey Daily.