ទឹកកកនិងព្រិល ក៏ជាភ្នំមាសភ្នំប្រាក់ដែរ
នៅពេលរៀបចំការងារ សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៥ កិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន បានលើកឡើងយ៉ាងច្បាស់ថា ត្រូវតែអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកក យ៉ាងសកម្ម ។ ពិភពព្រិលទឹកកក ដែលធ្លាប់តែឱ្យមនុស្សនៅក្នុងផ្ទះ ឥឡូវនេះបានទាក់ទាញ ភ្ញៀវទេសចរ មកពីគ្រប់ទិសទីលើពិភពលោក ហើយបានក្លាយ ជាធនធានទេសចរណ៍ ដ៏ពេញនិយម។នៅពីក្រោយ “ភាពពេញនិយមខាងព្រិលទឹកកក” គឺជាការអនុវត្ត ដោយជោគជ័យនៃ “ព្រិលទឹកកកជាភ្នំមាស ភ្នំប្រាក់ដែរ” ដែលជាការបង្ហាញយ៉ាង រស់រវើក នៃភាពរឹងមាំនៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិន ។ប្រទេសចិន មានធនធានព្រិលទឹកកក យ៉ាងសម្បូរបែប និងមានលក្ខខណ្ឌធម្មជាតិ ដ៏អំណោយផល ។ ពេលចុះត្រួតពិនិត្យការងារ នៅតំបន់ភាគឦសាន និងអញ្ជើញចូលរួមកិច្ចព្រិគ្រោះពិភាក្សា ជាក្រុមនៃមហសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ម្តង ហើយម្តងទៀតថា “ព្រិលទឹកកកក៏ជាភ្នំមាសភ្នំប្រាក់ដែរ” “ត្រូវតែប្រើប្រាស់ឱ្យបានពេញលេញ នូវធនធាននិងឧត្តមភាពពិសេស នៃតំបន់ភាគឦសាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចព្រិលទឹកកកនៅតំបន់រងា”។ នាពេលបច្ចុប្បន្ន ទីក្រុងHarbinដែលពឹងផ្អែកលើធនធានព្រិលទឹកកក នៅតែពេញនិយមសម្រាប់វិស័យទេសចរណ៍ ទីក្រុង Ba
នៅពេលរៀបចំការងារ សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៥ កិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន បានលើកឡើងយ៉ាងច្បាស់ថា ត្រូវតែអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកក យ៉ាងសកម្ម ។ ពិភពព្រិលទឹកកក ដែលធ្លាប់តែឱ្យមនុស្សនៅក្នុងផ្ទះ ឥឡូវនេះបានទាក់ទាញ ភ្ញៀវទេសចរ មកពីគ្រប់ទិសទីលើពិភពលោក ហើយបានក្លាយ ជាធនធានទេសចរណ៍ ដ៏ពេញនិយម។នៅពីក្រោយ “ភាពពេញនិយមខាងព្រិលទឹកកក” គឺជាការអនុវត្ត ដោយជោគជ័យនៃ “ព្រិលទឹកកកជាភ្នំមាស ភ្នំប្រាក់ដែរ” ដែលជាការបង្ហាញយ៉ាង រស់រវើក នៃភាពរឹងមាំនៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិន ។
ប្រទេសចិន មានធនធានព្រិលទឹកកក យ៉ាងសម្បូរបែប និងមានលក្ខខណ្ឌធម្មជាតិ ដ៏អំណោយផល ។ ពេលចុះត្រួតពិនិត្យការងារ នៅតំបន់ភាគឦសាន និងអញ្ជើញចូលរួមកិច្ចព្រិគ្រោះពិភាក្សា ជាក្រុមនៃមហសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ម្តង ហើយម្តងទៀតថា “ព្រិលទឹកកកក៏ជាភ្នំមាសភ្នំប្រាក់ដែរ” “ត្រូវតែប្រើប្រាស់ឱ្យបានពេញលេញ នូវធនធាននិងឧត្តមភាពពិសេស នៃតំបន់ភាគឦសាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចព្រិលទឹកកកនៅតំបន់រងា”។
នាពេលបច្ចុប្បន្ន ទីក្រុងHarbinដែលពឹងផ្អែកលើធនធានព្រិលទឹកកក នៅតែពេញនិយមសម្រាប់វិស័យទេសចរណ៍ ទីក្រុង Bayannur ភូមិភាគស្វយ័ត ម៉ុងហ្គោលីខាងក្នុង បានរៀបចំពិធីបុណ្យព្រិលទឹកកក ដើម្បីចាប់ផ្តើម រដូវកាលទេសចរណ៍ព្រិលទឹកកក ក្នុងតំបន់ ស្រុកUrumqi ភូមិភាគស្វយ័តស៊ីនជាំង បានរៀបចំ កម្មវិធីជិះស្គី ជាលើកដំបូងសម្រាប់ ទេសចរណ៍ ព្រិលទឹកកក រដូវរងាឆ្នាំ២០២៤-២០២៥ ហើយអ្នកចូលចិត្តជិះស្គី មកពីគ្រប់កន្លែង លើពិភពលោក បានមកចូលរួម ដើម្បីរីករាយកម្សាន្ត នៅលើផ្លូវព្រិលទឹកកក ។
សេដ្ឋកិច្ចព្រិលទឹកកកបាន ជំរុញឱ្យមានការអភិវឌ្ឍដោយភាពរុងរឿង នៃខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធ ដូចជា ឧស្សាហកម្មសេវាកម្មនិង ឧស្សាហកម្មម្ហូបអាហារ ។ «របាយការណ៍ស្រាវជ្រាវស្តីពីការអភិវឌ្ឍឧស្សាហកម្មព្រិលទឹកកក របស់ប្រទេសចិន(២០២៤)»បានបង្ហាញថា នៅរដូវកាលទឹកកកនិងព្រិល ឆ្នាំ២០២៣-២០២៤ ចំនួនអ្នកទេសចរកម្សាន្តព្រិលទឹកកកនៅ ក្នុងប្រទេសចិនមានចំនួនលើសពី៣៨៥លាននាក់ ហើយតាមការប៉ាន់ប្រមាណ នៅក្នុងរដូវកាលព្រិលទឹកកកឆ្នាំ២០២៤-២០២៥ ចំនួនមនុស្សនឹងលើសពី៥០០លាននាក់។
ភូមិBeijiទីក្រុងMohe ខេត្ត Heilongjiang ស្ថិតនៅចុងខាងជើង នៃដីគោកប្រទេសចិន សីតុណ្ហភាពជាមធ្យមគឺ ក្រោមសូន្យអង្សាសេរយៈពេលជាង៧ខែ ក្នុងមួយឆ្នាំ។លោកស្រីShi Ruijuanដែលជាអ្នកភូមិបានបើកកន្លែងស្នាក់នៅក្នុងផ្ទះខ្លួន ចំនួនបន្ទប់ភ្ញៀវបានកើនឡើងពី៣ទៅ៨បន្ទប់ ហើយចំនួន នៃការកក់បានកើនឡើងពីដំបូង “រង់ចាំភ្ញៀវមក”ទៅជា “ ផ្ទុះបុង” ។ការអភិវឌ្ឍ នៃកន្លែងស្នាក់នៅក្នុងផ្ទះខ្លួនបានបញ្ជាក់ពីព្រិលទឹកកក នៃស្រុកកំណើតក្លាយជា “ភ្នំមាសនិងភ្នំប្រាក់ ។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកXi Jinpingបានចុះត្រួតពិនិត្យ ការងារ នៅភូមិ Beiji ហើយសំណេះសំណាល យ៉ាង ស្និទ្ធស្នាល ជាមួយអ្នកទាំងឡាយ នៅក្នុងកន្លែង ស្នាក់នៅនេះ ។ លោកបានសរសើរធនធានទេសចរណ៍ ដ៏អំណោយផលនៅទីនេះ ។ លោកបានបង្ហាញថា ការអភិវឌ្ឍវិស័យទេសចរណ៍ គឺផ្តោតសំខាន់លើការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយគុណភាព ខ្ពស់ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា “ទេសភាពដ៏ស្រស់ស្អាត និងធនធានព្រិលទឹកកក នៃព្រំដែន ភាគខាងជើងចិននាំមកនូវប្រាក់ចំណូល ជាបន្តបន្ទាប់សម្រាប់អ្នកភូមិ ។”
មានភូមិនិងទីប្រជុំជន រាប់ពាន់ ដូចជាភូមិBeijiទូទាំងប្រទេស ដែលបានអភិវឌ្ឍ ដោយពឹងផ្អែកលើព្រិលទឹកកក ។
សង្កាត់Chongliខេត្តHebei ពីមុនពេលព្រិល ធ្លាក់ខ្លាំងក្នុងរដូវរងាត្រូវតែបិទផ្លូវនៅភ្នំ បច្ចុប្បន្ន ទីនេះបានក្លាយជា រមណីយដ្ឋានជិះស្គី ដ៏ល្បីល្បាញលើពិភពលោក ។ ស្រុកដែលធ្លាប់ក្រីក្រ ត្រូវបានចាកចេញពីភាពក្រីក្រ ហើយកំពុងឆ្ពោះ ទៅការអភិវឌ្ឍជនបទ។
ភូមិHantun ខេត្តJilin អ្នកភូមិបានពឹងផ្អែកលើការធ្វើស្រែចំការ ដើម្បីទ្រទ្រង់ជីវភាពជាច្រើន ជំនាន់មកហើយ បច្ចុប្បន្ន ដោយពឹងផ្អែកលើទេសភាពធម្មជាតិដើរ លើកករឹងក្នុងតំបន់និងវប្បធម៌ជនជាតិម៉ាន់ជូបានអភិវឌ្ឍ ឧស្សាហកម្មទេសចរណ៍ ហើយបានក្លាយជា “ភូមិធូរធារ”ដ៏ល្បីល្បាញ ។
ភូមិHongxin ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ជាភូមិភ្នំតូចមួយ ដែលមានប្រជាជនជាង៨០០នាក់ បានទាក់ទាញអ្នកចូលចិត្តលេងកីឡាព្រិលទឹកកក ចំនួន១សែននាក់មកពីទូទាំងប្រទេស គិតរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ វប្បធម៌ព្រិលទឹកកកក្នុងតំបន់បានធ្វើឱ្យភូមិHongxin ក្លាយជា “ភូមិផ្ទុះល្បីលើបណ្តាញអ៊ីនធឺណែត ។
ក្រោមការជំរុញដោយ “ភាពពេញ និយមខាងព្រិលទឹកកក” ចំនួនអ្នកទេសចរបានកើនឡើងយ៉ាងខ្លាំង សេដ្ឋកិច្ចព្រិលទឹកកក បានកើនឡើង ហើយធនធានព្រិលទឹកកក កំពុងជួយអភិវឌ្ឍទីជនបទ តូចធំនៅទូទាំងប្រទេស ហើយជួយ ជម្រុញដល់ការស្ដារអភិវឌ្ឍជនបទ ៕