អ៊ុយក្រែន វាយប្រហាររុស្ស៊ីរឹតខ្លាំង សម្លាប់ទាំងមនុស្ស
ការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី ហាក់កើនឡើងខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ខណៈចុងក្រោយនេះ កងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី... The post អ៊ុយក្រែន វាយប្រហាររុស្ស៊ីរឹតខ្លាំង សម្លាប់ទាំងមនុស្ស appeared first on Kampuchea Thmey Daily.

ប៉ុន្មានថ្ងៃមកនេះ ការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី ហាក់កើនឡើងខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ខណៈចុងក្រោយនេះ កងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជូនដ្រូនទៅវាយប្រហារតំបន់ព្រំដែនរុស្ស៊ីជាបន្តទៀត ដោយសម្លាប់មនុស្សចំនួន២នាក់។

តាមការបញ្ជាក់ពីអភិបាលតំបន់ Belgorod លោក Vyacheslav Gladkov កាលពីថ្ងៃសុក្រទី២១ខែមីនាឆ្នាំ២០២៥, ដ្រូនអ៊ុយក្រែនច្រើនគ្រឿង បានបាញ់លើសំណង់មួយចំនួននៅក្នុងតំបន់ បង្កការបំផ្លិចបំផ្លាញ ហើយក្រៅពីមនុស្សស្លាប់ក៏មានអ្នករបួសផងដែរ។
តំបន់ Belgorod តែងរងការវាយប្រហារជានិច្ចក្នុងសង្គ្រាមនេះ ព្រោះវាស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន ហើយណាមួយវាក៏ស្ថិតក្នុងរយៈចម្ងាយដែលមីស៊ីលអ៊ុយក្រែន ងាយនឹងបាញ់ដល់ផងដែរ។

ការវាយប្រហារនេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែន បើកការវាយប្រហារលើរោងចក្រហ្គាស Sudzha នៅតំបន់ Kursk ដោយបំផ្លាញបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយ ដែលធ្លាប់ផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប។
ស្ថានីយនេះគឺជាផ្នែកមួយនៃបំពង់បង្ហូរឧស្ម័ន Urengoy-Pomary-Uzhgorod ដែលធ្លាប់ផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅ EU ឆ្លងកាត់ទឹកដីអ៊ុយក្រែន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយសូម្បីតែពេលអ៊ុយក្រែន វាយកាន់កាប់ទីនោះបានកាលពីខែសីហាឆ្នាំមុន ក៏លំហូរមិនបញ្ឈប់ដែរ។

ការវាយប្រហារនេះទៀតសោត កើតឡើងបន្ទាប់ពីប្រធានធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន យល់ព្រមតាមសំណើរបស់មេដឹកនាំអាមេរិក ដូណាល់ ត្រាំ ក្នុងការឈប់បាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរយៈពេល៣០ថ្ងៃ ទោះមិនព្រមលើបទឈប់បាញ់ពេញលេញក៏ដោយ។
យ៉ាងណា មិនយូរប៉ុន្មានក្រោយយល់ព្រមបទបាញ់, រុស្ស៊ី នៅតែបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបញ្ជូនដ្រូនជាង ១៧០គ្រឿងទៅបាញ់ភាគខាងកើតប្រទេសអ៊ុយក្រែន បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ថែមទាំងបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន វាយប្រហារបំផ្លាញបំពង់បង្ហូរឧស្ម័នដ៏សំខាន់របស់ រុស្ស៊ី
The post អ៊ុយក្រែន វាយប្រហាររុស្ស៊ីរឹតខ្លាំង សម្លាប់ទាំងមនុស្ស appeared first on Kampuchea Thmey Daily.