អ៊ីស្រាអែល ថាបាន​សម្លាប់​មេ​បញ្ជាការ​ហេសបូឡា ដែល​មាន​តួ​នាទី​គ្រប់គ្រង​ការ​បាញ់​មីស៊ីល

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់លោក Jaafar Khader Faour ដែលជាមេបញ្ជាការដែលត្រួតពិនិត្យប្រតិបត្តិការ​... The post អ៊ីស្រាអែល ថាបាន​សម្លាប់​មេ​បញ្ជាការ​ហេសបូឡា ដែល​មាន​តួ​នាទី​គ្រប់គ្រង​ការ​បាញ់​មីស៊ីល appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល ថាបាន​សម្លាប់​មេ​បញ្ជាការ​ហេសបូឡា ដែល​មាន​តួ​នាទី​គ្រប់គ្រង​ការ​បាញ់​មីស៊ីល

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់លោក Jaafar Khader Faour ដែលជាមេបញ្ជាការដែលត្រួតពិនិត្យប្រតិបត្តិការ​មីស៊ីល និងរ៉ុកកែត​របស់ក្រុម​ហេសបូឡា នៅក្នុងអង្គភាព Nasser។

លោក Jaafar Khader Faour

IDF បានរាយការណ៍ថា លោក Faour ត្រូវបានកំណត់​គោលដៅ និងសម្លាប់នៅក្នុងការវាយប្រហារតាម​ដែន​អាកាស​ដោយយន្តហោះចម្បាំងរបស់​អ៊ីស្រាអែល នៅក្នុងភូមិ Jouaiyya ភាគខាងត្បូងប្រទេសលីបង់ ដោយមិនបានប្រាប់ពីពេលវេលានៃប្រតិបត្តិការនោះទេ។

IDF បានប្រាប់​ថា លោក Faour ទទួលខុសត្រូវចំពោះការផ្តួចផ្តើមការបញ្ជាបាញ់លើកដំបូងរបស់​ក្រុម​ហេសបូឡា​កាលពីថ្ងៃទី​៨​ខែតុលាឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក គាត់​មាន​តួ​នាទី​​ចំពោះការវាយប្រហារជាច្រើនពីភាគខាងកើតលីបង់ប្រឆាំងនឹងជនស៊ីវិល និងទាហានអ៊ីស្រាអែល។

លោក Faour ក៏ទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែត​ជាច្រើនលើកទៅកាន់តំបន់ Golan Heights ដែល​អ៊ីស្រាអែល​កាន់កាប់ រួមទាំងការវាយប្រហារលើទីក្រុង Druze Majdal Shams ដែលបណ្តាល​ឲ្យមាន​កុមារ និងក្មេងជំទង់​ស្លាប់​ចំនួន ១២​នាក់ក្នុងខែកក្កដា។ នេះបើយោងតាម ​​IDF។

IDF បាន​បន្ត​ថា ឥស្សរជនជាន់ខ្ពស់ម្នាក់ទៀតនៅក្នុងអង្គភាព Nasser របស់ហេសបូឡា ដែលជាមេបញ្ជាការប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសផងដែរ។ យ៉ាង​ណា IDF មិន​ទាន់​បញ្ជាក់​ឈ្មោះ​មេ​បញ្ជាការ​រូបនោះ​​នៅ​​ឡើយ​ទេ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា​​មិន​បាន​ធ្វើ​ការ​​អត្ថាធិប្បាយ​​អ្វី​ឡើយ៕

ដោយ៖ ឈាង

The post អ៊ីស្រាអែល ថាបាន​សម្លាប់​មេ​បញ្ជាការ​ហេសបូឡា ដែល​មាន​តួ​នាទី​គ្រប់គ្រង​ការ​បាញ់​មីស៊ីល appeared first on Kampuchea Thmey Daily.