អ៊ីស្រាអែល គំរាមដាក់បញ្ចូលតំបន់ហ្គាហ្សាជាទឹកដីរបស់ខ្លួន
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានគំរាមដាក់បញ្ចូលផ្នែកខ្លះនៃជ្រោយហ្គាហ្សា ប្រសិនបើ... The post អ៊ីស្រាអែល គំរាមដាក់បញ្ចូលតំបន់ហ្គាហ្សាជាទឹកដីរបស់ខ្លួន appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានគំរាមដាក់បញ្ចូលផ្នែកខ្លះនៃជ្រោយហ្គាហ្សា ប្រសិនបើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស មិនព្រមដោះលែងចំណាប់ខ្មាំងដែលនៅសល់។
លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានណែនាំយោធាអ៊ីស្រាអែលឲ្យវាយដណ្តើមយកទឹកដីបន្ថែម និងពង្រីកតំបន់សន្តិសុខជុំវិញតំបន់ហ្គាហ្សា នៅក្នុងលក្ខខណ្ឌដែលក្រុមហាម៉ាស់នៅតែបន្តបដិសេធមិនដោះលែងចំណាប់ខ្មាំង។

ជាការឆ្លើយតប ក្រុមហាម៉ាសបានចេញសេចក្តីថ្លែងការណ៍វាយបកទៅវិញថា ចលនាប្រដាប់អាវុធរបស់ខ្លួននឹងបន្តចូលរួមក្នុងការចរចាលើសំណើដោះដូរចំណាប់ខ្មាំង ជាពិសេសនឹងស្នើទៅសហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងលទ្ធភាពបញ្ចប់សង្គ្រាមមួយនេះ ។
កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលបានចូលជាធរមានក្នុងខែមករា ហាក់ដូចជាមិនទទួលបានផលនោះឡើយ បន្ទាប់ពីយោធាអ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសលើតំបន់ហ្គាហ្សា ។
ជាការសងសឹក ក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុកកែតឆ្ពោះទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលវិញ ។ យ៉ាងណា យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុកកែតចំនួន ២ គ្រាប់របស់ក្រុមហាម៉ាសផងដែរ ។
គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារចូលមកក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែល ។ រហូតមកពេលនេះ សង្គ្រាមបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ៥ ម៉ឺននាក់ និងជាង ១១២,០០០ នាក់រងរបួស ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
The post អ៊ីស្រាអែល គំរាមដាក់បញ្ចូលតំបន់ហ្គាហ្សាជាទឹកដីរបស់ខ្លួន appeared first on Kampuchea Thmey Daily.