Kaka ថា ខ្លួនឈ្នះ World Cup គ្មានអ្វីអស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ
អតីតខ្សែបម្រើប្រយុទ្ធរបស់ Real Madrid លោក Kaka មិនបានចាត់ទុកការឈ្នះជើងឯកពិភពលោក World Cup ជារឿងដ៏អស្ចារ្យនោះទេ... The post Kaka ថា ខ្លួនឈ្នះ World Cup គ្មានអ្វីអស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ appeared first on Kampuchea Thmey Daily.

អតីតខ្សែបម្រើប្រយុទ្ធរបស់ Real Madrid លោក Kaka មិនបានចាត់ទុកការឈ្នះជើងឯកពិភពលោក World Cup ជារឿងដ៏អស្ចារ្យនោះទេ។ លោកបានលើកឧទាហរណ៍អំពីខ្លួនឯងតាមរយៈការបង្ហាញទស្សនៈផ្ទាល់ខ្លួនអំពីការជ្រើសរើសនរណាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្ររវាង Lionel Messi និង Cristiano Ronaldo។

ជាការពិតណាស់ Leo Messi និង Ronaldo ត្រូវបានគេយកមកប្រៀបធៀបគ្នាអស់រយៈពេលជិត ២ ទសវត្សមកហើយ ដោយសារអ្នកទាំង ២ គឺជាកីឡាករឆ្នើមបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានមតិភាគច្រើនបានលើកឡើងថា ខ្សែប្រយុទ្ធរបស់ Inter Miami ទើបជាកីឡាករបំផុតពិតប្រាកដ ដោយសារគាត់បានឈ្នះពាន World Cup។
យ៉ាងណាមិញ វីរបុរស ប្រេស៊ីល លោក Kaka ក៏បានចូលរួមវិភាគលើរឿងនេះដែរ ដោយលោកបានមានប្រសាសន៍ថា ៖«ការឈ្នះជើងឯកពិភពលោក (World Cup) គឺមិនបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាងនោះទេ។ ខ្ញុំបានឈ្នះវាទាំងអស់ ប៉ុន្តែខ្ញុំ គឺមិនមែនជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រឡើយ។ Messi គឺជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែកីឡាករដែលល្អបំផុត និងជាកីឡាករ ដែលមានសមត្ថភាពសព្វគ្រប់បែបយ៉ាងនៅក្នុងប្រវត្តិសាស្ត្រនោះគឺជា Cristiano Ronaldo»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ GiveMeSport
The post Kaka ថា ខ្លួនឈ្នះ World Cup គ្មានអ្វីអស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ appeared first on Kampuchea Thmey Daily.