អ៊ីរ៉ង់សិក្សាលទ្ធភាព បើកជើងហោះហើរត្រង់មកកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​រសៀល​ថ្ងៃទី ០២ ខែឧសភា... The post អ៊ីរ៉ង់សិក្សាលទ្ធភាព បើកជើងហោះហើរត្រង់មកកម្ពុជា appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់សិក្សាលទ្ធភាព បើកជើងហោះហើរត្រង់មកកម្ពុជា

ថ្នាក់ដឹកនាំនៃប្រទេសអ៊ីរ៉ង់បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ និង​សិក្សាលទ្ធភាពក្នុងការបើកជើង​ហោះហើរត្រង់​ពីរដ្ឋធានីតេហេរ៉ង់ មក​រាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​រសៀល​ថ្ងៃទី ០២ ខែឧសភា បានជួបពិភាក្សាការងារជាមួយលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំព្រះ​រាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក Ali Akbar Nazari បានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត ដើម្បីជាប្រ​យោជន៍សម្រាប់ប្រជាជាតិទាំងពីរ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកំពង់ផែ និងការពិនិត្យលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ពីរដ្ឋធានីតេហេរ៉ង់ មកកាន់រាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះបេសកកម្មការ​ទូតរបស់លោក Ali Akbar Nazari ព្រមទាំង​បានបង្ហាញ​នូវជំនឿជាក់ថាបេសកកម្មការទូតរបស់លោក Ali Akbar Nazari នឹងរួមចំណែកថែម​មួយ​កម្រិត​ទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំង​ពីរ​ឱ្យកាន់​តែ​មានភាពល្អប្រសើរឡើង ពិសេសគឺការជំរុញឱ្យមានកំណើនវិនិយោគ​ពីអ៊ឺរ៉ង់​មកកម្ពុជានាពេលអនាគត៕

The post អ៊ីរ៉ង់សិក្សាលទ្ធភាព បើកជើងហោះហើរត្រង់មកកម្ពុជា appeared first on Kampuchea Thmey Daily.