អាមេរិកព្រមានផ្លាស់ប្តូររបប ដឹកនាំនៅអ៊ីរ៉ង់ប្រសិនបើការចរចានុយក្លេអ៊ែរបរាជ័យ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ។ លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ទៀតថាមិនត្រឹមតែប៉ុណ្ណោះលោក Trump អាចឈានទៅដល់ការគំរាមកំហែងដល់ទីក្រុង តេហរ៉ង់ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបន្តកិច្ចសន្ទនាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ មិនបានសម្រេច។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump បានដកខ្លួនជាឯកតោភាគីពីកិច្ចព្រមព្រៀងផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលមានន័យថាជួយសម្រួលដល់កិច្ចសន្ទនាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហរ៉ង់ជាច្រើនថែមទៀតផង។ ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានវិញក្នុងខែមករា លោក Trump បានជំរុញឱ្យសាធារណៈរដ្ឋអ៊ីស្លាមបើកការចរចាឡើងវិញ ហើយបានចោទប្រកាន់ថាបានកំណត់រយៈពេលពីរខែសម្រាប់ទីក្រុងតេហរ៉ង់ដើម្បីធ្វើកិច្ចព្រមព្រៀងថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន។ ថ្លែងទៅកាន់ពិធីករវិទ្យុ Hugh Hewitt កាលពីថ្ងៃព្រហស្បតិ៍ លោក Rubio បាននិយាយថា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន នៅតែបន្តការទូត វាត្រៀម

អាមេរិកព្រមានផ្លាស់ប្តូររបប ដឹកនាំនៅអ៊ីរ៉ង់ប្រសិនបើការចរចានុយក្លេអ៊ែរបរាជ័យ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ។

លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ទៀតថាមិនត្រឹមតែប៉ុណ្ណោះលោក Trump អាចឈានទៅដល់ការគំរាមកំហែងដល់ទីក្រុង តេហរ៉ង់ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបន្តកិច្ចសន្ទនាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ មិនបានសម្រេច។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump បានដកខ្លួនជាឯកតោភាគីពីកិច្ចព្រមព្រៀងផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលមានន័យថាជួយសម្រួលដល់កិច្ចសន្ទនាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហរ៉ង់ជាច្រើនថែមទៀតផង។

ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានវិញក្នុងខែមករា លោក Trump បានជំរុញឱ្យសាធារណៈរដ្ឋអ៊ីស្លាមបើកការចរចាឡើងវិញ ហើយបានចោទប្រកាន់ថាបានកំណត់រយៈពេលពីរខែសម្រាប់ទីក្រុងតេហរ៉ង់ដើម្បីធ្វើកិច្ចព្រមព្រៀងថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន។

ថ្លែងទៅកាន់ពិធីករវិទ្យុ Hugh Hewitt កាលពីថ្ងៃព្រហស្បតិ៍ លោក Rubio បាននិយាយថា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន នៅតែបន្តការទូត វាត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ប្រសិនបើអ៊ីរ៉ង់បន្តអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន៕

ប្រែសម្រួល៖ ស៊ុនលី