អាជ្ញាធរ​ស្រុកកោះសូទិន​ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋនៅចំណុចឡូត៍លេខ៨

អាជ្ញាធរ​ស្រុកកោះសូទិន​សហការជាមួយ​មន្ត្រីជំនាញ​ ចុះទប់ស្កាត់​ និងកោះហៅប្រជាពលរដ្ឋ The post អាជ្ញាធរ​ស្រុកកោះសូទិន​ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋនៅចំណុចឡូត៍លេខ៨ appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​ស្រុកកោះសូទិន​ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋនៅចំណុចឡូត៍លេខ៨

អាជ្ញាធរ​ស្រុកកោះសូទិន​សហការជាមួយ​មន្ត្រីជំនាញ​ ចុះទប់ស្កាត់​ និងកោះហៅប្រជាពលរដ្ឋដែលទន្ទ្រានដីរដ្ឋមកធ្វេីកម្មសិទ្ធិ​ នៅចំណុចឡូត៍លេខ៨ ភូមិព្រែកចង្ក្រាន ឃុំល្វេ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​។ 

លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន​ តំណាងលោក យី វណ្ណៈ អភិបាលស្រុក នៅថ្ងៃទី ២៥ ខែ មេសាឆ្នាំ២០២៥ បានកោះហៅប្រជាពលរដ្ឋដែលបានឈូសឆាយនិងកាប់ទន្រ្ទានដីព្រៃលិចទឹកក្នុងឡូត៍លេខ៨ ភូមិព្រែកចង្ក្រានឲ្យមកធ្វេីកិច្ចសន្យា​ កុំឲ្យមានការសកម្មភាពបែបនេះទៀត​ ព្រោះជាដីរដ្ឋ​ ហេីយខុសច្បាប់។ 

ទន្ទឹមនឹងនេះដែរ​ លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន​ បានបញ្ជាក់ប្រាប់​ថា​ ក្រោយពីបង្កេីតគណៈកម្មាធិការចំរុះទៅដល់ទីតាំងផ្ទាល់​ គឺសង្កេតឃេីញថា​ មានក្រុមប្រជាពលរដ្ឋចូលទៅឈូសឆាយដីនិងកាប់ទន្រ្ទានដីព្រៃលិចទឹកក្នុងឡូត៍លេខ៨ពិតប្រាកដ​មែន​។ 

គូសបញ្ជាក់​ថា ទំហំដីដែលរងការទន្ទ្រាននៅតំបន់នោះ​ មានប្រមាណជិត១០០ហិចតា​ ខណៈ​បច្ចុប្បន្ន​តំបន់ខ្លះត្រូវបានប្រជាពលរដ្ឋឈូសឆាយទៅអាស្រ័យផលបណ្តេីរ​ៗ​ដែរ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែលរស់នៅឃុំល្វេ​ ស្រុកកោះសូទិន​ ក៍សំណូមពរដល់អាជ្ញាធរគ្រប់ថ្នាក់​ គ្រប់ផ្នែក​ ជួយអន្តរាគមន៍ទប់ស្កាត់ឲ្យខានតែបានចំពោះករណីឈូសឆាយទន្ទ្រានដីព្រៃលិចទឹក​ ដេីម្បីជាជំរកសត្វត្រីពងកូននៅរដូវទឹកឡេីងផង៕​

អត្ថបទ​និងរូបភាព​ ៖​ ឡេក​ ចាន់ពេជ្រ

The post អាជ្ញាធរ​ស្រុកកោះសូទិន​ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋនៅចំណុចឡូត៍លេខ៨ appeared first on Kampuchea Thmey Daily.