អាជ្ញាធរស៊ុយអែត រឹបអូសកប៉ាល់ សង្ស័យបង្កឲ្យខូចខ្សែ កាបអុបទិក នៅក្រោមទឹក

HELSINKI ៖ អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃអាទិត្យថា អាជ្ញាធរអយ្យការស៊ុយអែត បានរឹបអូសកប៉ាល់ ដែលសង្ស័យថា បានបំផ្លាញខ្សែកាបអុបទិកដែលដាក់នៅក្រោមទឹក ដែលតភ្ជាប់ពីប្រទេសឡាតវី និងដែនកោះ Gotland របស់ប្រទេសស៊ុយអែត ។អាជ្ញាធរខាងលើបានបញ្ជាក់ថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការសង្ស័យថា មានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរត្រូវបានចាប់ផ្តើម ទោះបីជាវាមិនបានបង្ហាញឈ្មោះកប៉ាល់ ឬសញ្ជាតិក៏ដោយ ។ យោងតាមកាសែតស៊ុយអែត Expressen បានចុះផ្សាយថា កប៉ាល់នេះ គឺជាកប៉ាល់ដឹកប្រេង Vezhen ដែលបានចុះបញ្ជីនៅក្នុងប្រទេសម៉ាល់តា ហើយធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ។ បច្ចុប្បន្ន កប៉ាល់នេះត្រូវបានបោះយុថ្កាចេញពី Karlskrona នៅភាគអាគ្នេយ៍ប្រទេសស៊ុយអែត នេះបើតាមអ្នកផ្តល់សេវាវិភាគដែនសមុទ្រ បានបញ្ជាក់យ៉ាងដូច្នេះ ។ ថៅកែក្រុមហ៊ុនទូរទស្សន៍ SJSC Latvian ហៅកាត់ (LVRTC) បានលើកឡើងថា ពួកគេបានរកឃើញការរំខានក្នុងការបញ្ជូនទិន្នន័យកាលពីព្រឹកថ្ងៃអាទិត្យ ហើយបានណែនាំថា ខ្សែកាបនេះទំនងជារងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយកម្លាំងខាងក្រៅ ។ វិទ្យុជាតិស៊ុយអែត បានរាយការណ៍ថា ផ្នែកដែលរងផលប៉ះពាល់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចស៊ុយអែត ៕ប្រែសម្រួលដ

អាជ្ញាធរស៊ុយអែត រឹបអូសកប៉ាល់ សង្ស័យបង្កឲ្យខូចខ្សែ កាបអុបទិក នៅក្រោមទឹក

HELSINKI ៖ អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃអាទិត្យថា អាជ្ញាធរអយ្យការស៊ុយអែត បានរឹបអូសកប៉ាល់ ដែលសង្ស័យថា បានបំផ្លាញខ្សែកាបអុបទិកដែលដាក់នៅក្រោមទឹក ដែលតភ្ជាប់ពីប្រទេសឡាតវី និងដែនកោះ Gotland របស់ប្រទេសស៊ុយអែត ។
អាជ្ញាធរខាងលើបានបញ្ជាក់ថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការសង្ស័យថា មានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរត្រូវបានចាប់ផ្តើម ទោះបីជាវាមិនបានបង្ហាញឈ្មោះកប៉ាល់ ឬសញ្ជាតិក៏ដោយ ។

យោងតាមកាសែតស៊ុយអែត Expressen បានចុះផ្សាយថា កប៉ាល់នេះ គឺជាកប៉ាល់ដឹកប្រេង Vezhen ដែលបានចុះបញ្ជីនៅក្នុងប្រទេសម៉ាល់តា ហើយធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ។ បច្ចុប្បន្ន កប៉ាល់នេះត្រូវបានបោះយុថ្កាចេញពី Karlskrona នៅភាគអាគ្នេយ៍ប្រទេសស៊ុយអែត នេះបើតាមអ្នកផ្តល់សេវាវិភាគដែនសមុទ្រ បានបញ្ជាក់យ៉ាងដូច្នេះ ។

ថៅកែក្រុមហ៊ុនទូរទស្សន៍ SJSC Latvian ហៅកាត់ (LVRTC) បានលើកឡើងថា ពួកគេបានរកឃើញការរំខានក្នុងការបញ្ជូនទិន្នន័យកាលពីព្រឹកថ្ងៃអាទិត្យ ហើយបានណែនាំថា ខ្សែកាបនេះទំនងជារងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយកម្លាំងខាងក្រៅ ។ វិទ្យុជាតិស៊ុយអែត បានរាយការណ៍ថា ផ្នែកដែលរងផលប៉ះពាល់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចស៊ុយអែត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា