អាជ្ញាធរខេត្តកំពង់ធំ កែសម្អរទីក្រុង ដោយអនុវត្តន៍តាមប្លង់គោល លើគម្រោងធំៗនៅឆ្នាំ២០២៥

រដ្ឋបាលខេត្តកំពង់ធំ បានចុះសិក្សា និងរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន... The post អាជ្ញាធរខេត្តកំពង់ធំ កែសម្អរទីក្រុង ដោយអនុវត្តន៍តាមប្លង់គោល លើគម្រោងធំៗនៅឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តកំពង់ធំ កែសម្អរទីក្រុង ដោយអនុវត្តន៍តាមប្លង់គោល លើគម្រោងធំៗនៅឆ្នាំ២០២៥

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំអភិវឌ្ឍន៍លើសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៥។

លោក នួន ផារ័ត្នបានលើកឡើងថា រដ្ឋបាលខេត្តកំពង់ធំ បានចុះសិក្សា និងរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែនឱ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន ងាកមកចាប់អារម្មណ៍សក្ដានុពល និងភាពស្រស់ស្អាត នៅក្នុងទឹកដីខេត្ត។

លោកអភិបាលខេត្តបានបញ្ជាក់ថា គម្រោងកែលម្អនៅក្នុងក្រុងស្ទឹងសែននេះ មានការពង្រីកផ្លូវជាតិនៅក្នុងក្រុងស្ទឹងសែន ជាពីរគន្លង ចាប់ពីរង្វង់មូលតាក្រហម «ក» រហូតដល់ដាវដែកកំពង់ស្វាយ ផ្លូវបំបែកសៀមរាប-ព្រះវិហារ ឱ្យបានធំទូ លាយ​រៀបចំផ្លូវថ្មើរជើងនៅតាមដងស្ទឹងសែន រៀបចំផ្លូវក្រវ៉ាត់ក្រុង ដើម្បីការពារពីការជនលិចជំនន់ទឹកស្ទឹងសែន និងគម្រោងកែលម្អក្រុងស្ទឹងសែនជាច្រើនទៀត ត្រូវក្លាយជាក្រុងមួយដែលស្អាត សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្ម ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោក នួន ផារ័ត្ន បានលើកទឹកចិត្តដល់បណ្ដាស្រុក ខិតខំចូលសិក្សារៀបចំប្លង់គោល ដើម្បីអភិវឌ្ឍនៅក្នុងស្រុករបស់ខ្លួន ឱ្យបានស្អាត និងមានរបៀបរៀបរយ មានសោភ័ណភាពល្អ មានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផង​ដែរ៕

អត្ថបទ៖ ឈាង មករា

The post អាជ្ញាធរខេត្តកំពង់ធំ កែសម្អរទីក្រុង ដោយអនុវត្តន៍តាមប្លង់គោល លើគម្រោងធំៗនៅឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.