រដ្ឋបាល​រាជធានី​បន្ត​យុទ្ធនាការ​ចុះបាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ភូមិ សង្កាត់​និង​ខណ្ឌ​ទាំង១៤

អភិបាល​នៃ​គណៈ​អភិបាលរាជធានីភ្នំពេញ ដែល​បាន​គិតគូរ​ពី​បញ្ហា​សុខភាពសាធារណៈ​របស់ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន The post រដ្ឋបាល​រាជធានី​បន្ត​យុទ្ធនាការ​ចុះបាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ភូមិ សង្កាត់​និង​ខណ្ឌ​ទាំង១៤ appeared first on Kampuchea Thmey Daily.

រដ្ឋបាល​រាជធានី​បន្ត​យុទ្ធនាការ​ចុះបាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ភូមិ សង្កាត់​និង​ខណ្ឌ​ទាំង១៤

អភិបាល​នៃ​គណៈ​អភិបាលរាជធានីភ្នំពេញ ដែល​បាន​គិតគូរ​ពី​បញ្ហា​សុខភាពសាធារណៈ​របស់ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន នៅរសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងខណ្ឌដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ហៅ «ង៧០ » បាន​ចុះបាញ់ថ្នាំសម្លាប់មូល នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានចំនួន ០៨ភូមិ ១.ភូមិថ្នល់បំបែក ២.ភូមិព្រៃព្រីងខាងត្បូង ៣.ភូមិព្រៃជីសាក់ ៤.ភូមិត្រពាំងពោធិ ៥.ភូមិព្រៃស្វាយ ៦.ភូមិអូដឹម ៧.ភូមិអង្កែវ ៨.ភូមិអង្គក្រុមការងារបានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូសនៅវេលាម៉ោង ១៨:៣០យប់។

ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណអភិបាលខណ្ឌសែនសុខ និងមានកិច្ចសហការពី មន្រ្តីរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងពលតូចលេខ៧១១ បានចុះបាញ់ថ្នាំសម្លាប់មូស នៅសង្កាត់គោកឃ្លាង ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានសរុបចំនួន ០៦ទីតាំង រួមមានដូចខាងក្រោម ៖១- ភូមិរោងចក្រ១ បានចំនួន០១ផ្លូវ២- ភូមិរោងចក្រ បានចំនួន០១ផ្លូវ៣- ភូមិដីថ្មី បានចំនួន០៤ ផ្លូវ៤- ភូមិដំណាក់ បានចំនួន០៣ផ្លូវ ៥-ភូមិគោកឃ្លាង បានចំនួន០៣ ផ្លូវ៦-ភូមិត្រពាំងស្វាយ បានចំនួន ០២ ផ្លូវ។

ខណ្ឌមានជ័យ រដ្ឋបាល​ខណ្ឌមានជ័យដឹកនាំដោយលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ ឱ្យ​ដឹងពីកម្លាំងខណ្ឌសហការជាមួយកងពលតូចលេខ៧០ (ង70) ធ្វើសកម្មភាពយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យទី២ ត្រូវ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៤:០០នាទីរដ្ឋបាលសាលាសង្កាត់ស្ទឹងមានជ័យទី២ បើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីការពារជំងឺគ្រុនឈាម (ទាំង៩ភូមិ )។ កម្លាំងចូលរួមមាន កម្លាំង(ង៧១១) សរុប ៣ នាក់កម្លាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៤នាក់ក្រុមទី១ដឹកនាំដោយលោក សេង សុធីវ៉ាន់ថា ចៅសង្កាត់រងទី១បាញ់ចំនួន ៥ ភូមិ និងក្រុមទី២ដឹកនាំដោយលោក ហុឹម ហៃ និងប្រជាការពារសង្កាត់បាញ់ចំនួន ៤ ភូមិកម្លាំងសង្កាត់ចំនួន ១០ នាក់ភូមិសរុបចំនួន ១៥ នាក់ ប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំ ចំនួន ២ គ្រឿងចំណុចចាប់ផ្ដើមពីភូមិ 

១/ ភូមិប្រាំ   ២/ ភូមិភ្នាត៣/ ភូមិព្រែកទាល់៤/  ភូមិព្រែកទាល់១ ៥/ ភូមិដំណាក់ធំ៦/ ភូមិភូមិដំណាក់ធំ១៧/ ភូមិដំណាក់ធំ៤៨/ ភូមិឬស្សី៩/ភូមិឬស្សី ៣ លទ្ធផល នៃការចុះបាញ់ សរុបខ្នងផ្ទះ ៩១០ ខ្នងផ្ទះបញ្ចប់ត្រឹមវេលាម៉ោង ៩:០០នាទី។

ចំណែកសង្កាត់ស្ទឹងមានជ័យទី​3 ការចុះបាញ់ថ្នាំនមានការចូលរួមសហការជាមួយនឹងក្រុមបាញ់ថ្នាំ ODបាសាក់ និងកងពលតូចលេខ៧០ (ង70) មណ្ឌលសុខភាពស្ទឹងមានជយ័បានចំនួន 6 ភូមិដោយចាប់ផ្ដើមពីម៉ោង 4និង:30 នាទីនិងបញ្ចប់នៅម៉ោង 8:35 នាទីយប់។

ខណ្ឌច្បារអំពៅនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ​បញ្ជាក់ថា កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅបានបន្តចុះបាញ់ថ្នាំសម្លាប់សត្វមូស នៅសង្កាត់ព្រែកឯងមាន៤ទីតាំង. ទី១មត្តេយ្យតាព្រហ្ម ទី២ផ្ទះប្រជាពលេដ្ឋភូមិតាព្រហ្ម ទី៣មត្តេយ្យទូលតាចាន់ ទី៤សាលាវិទ្យាល័យព្រែកឯង។

គួរ​បញ្ជាក់​ថា សម្រាប់កម្លាំងកងពលពលតូចលេខ៧០ (ង៧០) សហការជាមួយអាជ្ញាធរខណ្ឌ និង មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ធ្វើសកម្មភាពបាញ់ថ្នាំ​សម្លាប់មូសក្នុងមូលដ្ឋានខណ្ឌចំនួន៧មានខណ្ឌមានជ័យ, ខណ្ឌសែន សុខ, ខណ្ឌពោធិ៍ សែនជ័យ,ខណ្ឌឬស្សីកែវ,ខណ្ឌទួលគោក, ខណ្ឌបឹងកេងកងនិងខណ្ឌដូនពេញ។ ក៏ប៉ុន្តែសម្រាប់ខណ្ឌទាំង៧ផ្សេងៗទៀតកម្លាំងរបស់ខណ្ឌនិមួយៗនៅបន្តបាញ់ថ្នាំរាល់ថ្ងៃដដែលទោះបីអត់ទាន់មានការសហការជាមួយកងពលតូចលេខ៧០ (ង70) ក្ដី៕

ដោយ ៖ ស្រីរ័ត្ន

The post រដ្ឋបាល​រាជធានី​បន្ត​យុទ្ធនាការ​ចុះបាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ភូមិ សង្កាត់​និង​ខណ្ឌ​ទាំង១៤ appeared first on Kampuchea Thmey Daily.