អភិបាលខណ្ឌមានជ័យ ចុះពិនិត្យសំណង់អគារផ្សារស្ទឹងមានជ័យចាស់ដែលសាងសង់តាំងពីឆ្នាំ១៩៦០
សំណង់អគារនេះ ជាសំណង់ប្រភេទចាស់បុរាណ សព្វថ្ងៃមាន ទំហំ១៣ម៉ែត្រ គុណ ១៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង... The post អភិបាលខណ្ឌមានជ័យ ចុះពិនិត្យសំណង់អគារផ្សារស្ទឹងមានជ័យចាស់ដែលសាងសង់តាំងពីឆ្នាំ១៩៦០ appeared first on Kampuchea Thmey Daily.

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យសំណង់អគារផ្សារស្ទឹងមានជ័យចាស់ ខណៈដែលអគារនេះមានសភាពចាស់ទ្រុឌទ្រោមដែលអាចបង្កគ្រោះថ្នាក់ដល់អាជីករ និងអ្នកចូលទិញរបស់របរក្នុងផ្សារ។

លោក សេង គន្ធ បានអោយដឹងថា សំណង់អគារនេះ ជាសំណង់ប្រភេទចាស់បុរាណ សព្វថ្ងៃមាន ទំហំ១៣ម៉ែត្រ គុណ ១៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង សាងសង់ក្នុងអំឡុងមុនឆ្នាំ១៩៦០ មានសភាពចាស់ទ្រុឌទ្រោមខ្លាំងដែលងាយបង្កហានិភ័យ ដល់អាជីវករលក់ដូរ ក៏ដូចជាពលរដ្ឋ។ តាមការបញ្ជាក់ពីលោកអភិបាលខណ្ឌ អគារសំណង់សំណង់នេះ នឹងត្រូវរុះរើចោល និងសាងសង់ថ្មីជូនពលរដ្ឋឡើងវិញ។

ជាមួយនោះលោកអភិបាលខណ្ឌ បានសំណូមពរអោយអាជីវករលក់ដូរទាំងអស់ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ និងត្រូវសហការជាមួយប្រធានផ្សារ អោយបានល្អបំផុត ដើម្បីផ្តល់ភាពងាយស្រួល ចុះសិក្សាចំណុចទ្រុឌទ្រោម ក្នុងការរកវិធីសាស្រ្ត កុំអោយប៉ះពាល់ដល់ការរកសុីរបស់បងប្អូនអាជីវករ៕
អត្ថបទ៖ រដ្ឋា



The post អភិបាលខណ្ឌមានជ័យ ចុះពិនិត្យសំណង់អគារផ្សារស្ទឹងមានជ័យចាស់ដែលសាងសង់តាំងពីឆ្នាំ១៩៦០ appeared first on Kampuchea Thmey Daily.