ហុងកុងគ្រោងប្ដឹងទៅ WTO អំពីពន្ធរបស់សហរដ្ឋ​អាមេរិក

ក្រុងហុងកុងគ្រោង​នឹងដាក់ពាក្យបណ្តឹងទៅ​កាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំពោះវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក​​មក​លើ​ខ្លួន The post ហុងកុងគ្រោងប្ដឹងទៅ WTO អំពីពន្ធរបស់សហរដ្ឋ​អាមេរិក appeared first on Kampuchea Thmey Daily.

ហុងកុងគ្រោងប្ដឹងទៅ WTO អំពីពន្ធរបស់សហរដ្ឋ​អាមេរិក

លោក Eric Chan អគ្គលេខាធិការ​រដ្ឋបាល​ក្រុង​ហុងកុង បាន​ឱ្យដឹងនៅថ្ងៃអង្គារនេះ​ថា ក្រុងហុងកុងគ្រោង​នឹងដាក់ពាក្យបណ្តឹងទៅ​កាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំពោះវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក​​មក​លើ​ខ្លួន​ ដោយអះអាងថា សហរដ្ឋអាមេរិកព្រងើយកន្តើយទាំងស្រុងចំពោះងាររបស់ទីក្រុង​ថាជាទឹកដីមាន​ប្រព័ន្ធពន្ធគយដាច់ដោយ​ឡែងពីចិន​ដីគោក។ នេះបើតាមការចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លោក Chan ដែល​មន្ត្រីជាប់ខ្ពស់​ទី ២ របស់​ក្រុងហុងកុង ដែល​គ្រប់គ្រងដោយចិន​​ បានប្រាប់អ្នកយកព័ត៌មានថា៖ «នេះពិតជាមិនស្របនឹងច្បាប់របស់ WTO ទេ។ ជាការពិត ពួកគេ (អាមេរិក​)បានបដិសេធទាំងស្រុងថា ហុងកុងគឺជាទឹកដីគយដាច់ដោយឡែក»។

លោក​បាន​ថ្លែង​បន្តដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ថា​៖ «​យើង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ WTO ទាក់ទង​នឹង​ការ​រៀបចំ​មិន​សម​ហេតុផល​នេះ​»​។

គួរគូស​បញ្ជាក់ថា ជាងមួយសប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បាន​ប្រកាសដាក់ពន្ធ ១០ ភាគរយ​ លើទំនិញ​នាំចូល​ពីចិន ដោយវិធានការដែលចូលជាធរមាន​កាលពីថ្ងៃអង្គារមុន​ មួយ​នេះ ក៏មាន​វិសាលភាព​លើក្រុងហុងកុង។

ហុងកុងត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេរី ប៉ុន្តែច្បាប់សន្តិសុខជាតិឆ្នាំ ២០២០ របស់ប្រទេសចិន បាននាំឱ្យសហរដ្ឋអាមេរិកបញ្ចប់ងារពិសេសរបស់ហុងកុង ដោយបង្កើនភាពតានតឹង។ បន្ទាប់មក សហរដ្ឋអាមេរិកបានតម្រូវឱ្យទំនិញដែលផលិតនៅហុងកុង ត្រូវបានដាក់ស្លាកថា «ផលិតនៅក្នុងប្រទេសចិន» ដោយដកចេញនូវគុណសម្បត្តិដ៏សំខាន់មួយរបស់ហុងកុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម៕

The post ហុងកុងគ្រោងប្ដឹងទៅ WTO អំពីពន្ធរបស់សហរដ្ឋ​អាមេរិក appeared first on Kampuchea Thmey Daily.