ស្វាយរៀងខាប់ លើកទី៧ សប្តាហ៍ទី៣ មាន៦គូចុងសប្តាហ៍នេះ
ការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀងខាប់ លើកទី៧ ឈានដល់សប្តាហ៍ទី៣ នាចុងសប្តាហ៍នេះហើយដោយមានការប្រកួត៦គូនាថ្ងៃសៅរ៍-អាទិត្យ The post ស្វាយរៀងខាប់ លើកទី៧ សប្តាហ៍ទី៣ មាន៦គូចុងសប្តាហ៍នេះ appeared first on Kampuchea Thmey Daily.

ការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀងខាប់ លើកទី៧ ឈានដល់សប្តាហ៍ទី៣ នាចុងសប្តាហ៍នេះដោយមានការប្រកួត៦គូនាថ្ងៃសៅរ៍-អាទិត្យ ទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ នៅទីលានវិទ្យាល័យ ហ៊ុនសែន ស្វាយរំពារ។

ការប្រកួតសប្តាហ៍ទី៣ ឈានដល់ការប្រកួតសន្សំពិន្ទុក្នុងពូលលើកទី២ សម្រាប់ក្រុមភូមិហ៊ីង ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រុមកាំភ្លើងធំ និងក្រុមគោព្រៃកោះក្បាន បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតក្នុងសប្តាហ៍ទី១។ ការប្រកួតនៅថ្ងៃសៅរ៍ មាន៣គូ និងថ្ងៃអាទិត្យ មាន៣គូ ដោយចាប់ផ្តើមដំណើរការប្រកួតពីម៉ោង៨ព្រឹក និងចាប់ពីម៉ោង១:៣០នាទីរសៀលរហូតដល់ម៉ោង៣:៣០នាទីរសៀល។

កម្មវិធីប្រកួតសប្តាហ៍ទី៣
- CRS Sports vs យុវជនខ្មែរខេមរា (សៅរ៍ ម៉ោង៨ព្រឹក)
- មេសរថូក អេហ្វស៊ី vs ហនុមានពោធិ៍ថ្មី (សៅរ៍ ម៉ោង១:៣០នាទីរសៀល)
- ភូមិហ៊ីង vs ស្នងការស្វាយរៀង (សៅរ៍ ម៉ោង៣:៣០នាទីរសៀល)
- សាលាចំរើនសូនីតា vs សាំម៉ូរ៉ៃភូមិតាកឹង (អាទិត្យ ម៉ោង៨ព្រឹក
- សសយក ឃុំត្នោត vs ភូមិយើង អេហ្វស៊ី (អាទិត្យ ម៉ោង១:៣០នាទីរសៀល)
- ក្របីព្រៃកោះក្បាន vs កាំភ្លើងធំ (អាទិត្យ ម៉ោង៣:៣០នាទីរសៀល)

លទ្ធផលសប្តាហ៍ទី២
- សាកលស្វាយរៀង ៦-១ ពពែត អេហ្វស៊ី
- សាមគ្គីកីឡា ០-៥ ស្វាយទាប អេហ្វស៊ី
- លីងគួត អេហ្វស៊ី ២-១ បក្សីស្វាយរៀង

លទ្ធផលសប្តាហ៍ទី១
- កាំភ្លើងធំ ១៤-០ ភូមិហ៊ីង
- Team យើង ២-១ ភូមិកណ្តាលខាងលិច
- គោព្រៃភូមិស្វាយធំ ០-៥ ព្រះខ័នរាជស្វាយរៀងអាយុ១៨ឆ្នាំ
- ស្នងការខេត្តស្វាយរៀង ១៨-២ ក្របីព្រៃកោះក្បាន
- ឆ្មាបុងបុង ០-៤ សសយក ស្រុកកំពង់រោទិ៍
- យុវជនចុងព្រែក ១-១ សសយក ស្រុករមាសហែក
អត្ថបទ៖ វីរបុត្រ
The post ស្វាយរៀងខាប់ លើកទី៧ សប្តាហ៍ទី៣ មាន៦គូចុងសប្តាហ៍នេះ appeared first on Kampuchea Thmey Daily.