សួន ពិសិដ្ឋ ស្នើចិត្តមហាជន បើរឿងមិនចាំបាច់ កុំបង្ហាញលើហ្វេសប៊ុកនាំបំផ្លាញដល់សង្គមជាតិ
អ្នកនិពន្ធល្បីឈ្មោះលោក សួន ពិសិដ្ឋ បានចេញមុខស្នើដល់មហាជនអ្នកគាំទ្រពិសេសអ្នកនិយ មប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម The post សួន ពិសិដ្ឋ ស្នើចិត្តមហាជន បើរឿងមិនចាំបាច់ កុំបង្ហាញលើហ្វេសប៊ុកនាំបំផ្លាញដល់សង្គមជាតិ appeared first on Kampuchea Thmey Daily.

អ្នកនិពន្ធល្បីឈ្មោះលោក សួន ពិសិដ្ឋ បានចេញមុខស្នើដល់មហាជនអ្នកគាំទ្រពិសេសអ្នកនិយ មប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមថាបើរឿងមិនចាំបាច់ ឬគ្មានប្រយោជន៍ គួរកុំបង្ហាញនៅលើហ្វេសប៊ុកនាំបំផ្លាញដល់សង្គម។

ការលើកឡើងរបស់លោក សួន ពិសិដ្ឋ នាពេលនេះគឺក្នុងគោលបំណងចូលរួមបំបាត់រឿងមិនល្អដែលនាំឱ្យប៉ះពាល់តម្លៃសង្គម។ម្យ៉ាងទៀតដើម្បីចូលរួមលុប បំបាត់ក្រុមផលិតមាតិកាបំពុលតាមបណ្តាញសង្គមដើម្បីប្រយោជន៍ជាតិ។
លោក សួន ពិសិដ្ឋ បានសរសេរនៅលើបណ្តាញសង្គ មនារសៀលថ្ងៃទី២១ខែមីនានេះថា បើមិនចាំបាច់ បើមិនសំខាន់បើគ្មានប្រយោជន៍ បើនាំបំផ្លិចបំផ្លាញដល់សង្គមនៅលើហ្វេសប៊ុក និងប្រព័ន្ធបណ្ដាញសង្គមទាំ ងឡាយ អ្នកគួរកុំនិយាយកុំបង្ហាញគឺល្អបំផុតសម្រាប់សង្គមមនុស្សបច្ចុប្បន្ន។
ទស្សន:លើកឡើងរបស់លោក សួន ពិសិដ្ឋ ដោយសង្កេតឃើញថា បច្ចុប្បន្នកំពុងមានបុគ្គលមួយចំនួនបានបង្កើតនូរឿងរ៉ាវអសីលធម៌ខ្វះការគិតពិចារណាអត់ប្រយោជន៍ដែលនាំឱ្យបំពុលសង្គម តាមរយ:ការប្រើប្រាស់បណ្តាញសង្គមនានាធ្វើជាឈ្នាន់ ដើម្បីទាញយកផលប្រយោជ៍ផ្ទាល់ខ្លួនខណ:លោកក៏បំផុសអ្នកគាំទ្រត្រូវរួមគ្នាលុបបំបាត់ផងដែរ។
កាលពីថ្មីៗនេះអ្នកនាង ម៉េង កែវពេជ្ជតា និងសិល្បករជើងចាស់ល្បីឈ្មោះ ២រូបទៀត ក៏បានចេញមកនិយាយពាក់ព័ន្ធរឿងនេះដែរ ដើម្បីជាសារដាស់តឿន។
សូមបញ្ជាក់ថាលោក សួន ពិសិដ្ឋ ជាអ្នកនិពន្ធដែលមានស្នាដៃតាក់តែងបទចម្រៀងល្បីៗជាច្រើនសម្រាប់តា រាចម្រៀងប្រុស-ស្រីនៅក្នុងប្រទេស។ ក្រៅពីអាជីពនិពន្ធលោក សួន ពិសិដ្ឋ ក៏មានជំនាញដូចជា ដឹកនាំសម្ដែង អ្នកនិពន្ធទំនុកភ្លេង គ្រូបង្វឹកតារាចម្រៀងជាដើម៕ អត្ថបទ៖ ចាន់រ៉ា

The post សួន ពិសិដ្ឋ ស្នើចិត្តមហាជន បើរឿងមិនចាំបាច់ កុំបង្ហាញលើហ្វេសប៊ុកនាំបំផ្លាញដល់សង្គមជាតិ appeared first on Kampuchea Thmey Daily.