សម្ដេចតេជោ ហ៊ុន សែន សម្តែងការព្រួយបារម្ភ ចំពោះបញ្ហាដែលកើតមានឡើង នៅមជ្ឈិមបូព៌ា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការព្រួយបារម្ភ ចំពោះបញ្ហាដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងដែលកំពុងបង្កសោកនាដកម្ម ដែលនេះ បណ្តាលមកពីការវាយប្រហារគ្នាកាន់តែខ្លាំងឡើងៗ និងការមើលពុំឃើញអំពីលទ្ធភាព នៃការផុសចេញឡើងនូវបទឈប់បាញ់។ ការសម្តែងនូវការព្រួយបារម្ភនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ បានអនុញ្ញាតឱ្យលោក ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោក ZAFER SIRAKAYA បានថ្លែងអំណរគុណកម្ពុជា ដែលមានគោលជំហរដូចតួកគី ចំពោះបញ្ហាប៉ាឡេស្ទីន ក៏ដូចជាវិបត្តិនិងជម្លោះនៅតំបន់ហ្គាស្សា ដែលបណ្តាលឱ្យមានប្រជាជនប្រមាណ ២លាននាក់ ត្រូវធ្វើការបម្លាស់ទី និងមនុស្សជាច្រើននាក់ផ្សេងទៀតស្លាប់ និងរងបួស៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការព្រួយបារម្ភ ចំពោះបញ្ហាដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងដែលកំពុងបង្កសោកនាដកម្ម ដែលនេះ បណ្តាលមកពីការវាយប្រហារគ្នាកាន់តែខ្លាំងឡើងៗ និងការមើលពុំឃើញអំពីលទ្ធភាព នៃការផុសចេញឡើងនូវបទឈប់បាញ់។
ការសម្តែងនូវការព្រួយបារម្ភនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ បានអនុញ្ញាតឱ្យលោក ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោក ZAFER SIRAKAYA បានថ្លែងអំណរគុណកម្ពុជា ដែលមានគោលជំហរដូចតួកគី ចំពោះបញ្ហាប៉ាឡេស្ទីន ក៏ដូចជាវិបត្តិនិងជម្លោះនៅតំបន់ហ្គាស្សា ដែលបណ្តាលឱ្យមានប្រជាជនប្រមាណ ២លាននាក់ ត្រូវធ្វើការបម្លាស់ទី និងមនុស្សជាច្រើននាក់ផ្សេងទៀតស្លាប់ និងរងបួស៕