សមាគមសិល្បករខ្មែរ អបអរសាទរខួបលើកទី២១ របាំព្រះរាជទ្រព្យចុះក្នុងបញ្ជីបេតិកភណ្ឌ
សមាគមសិល្បករខ្មែរ អបអរសាទរខួបលើកទី២១ របាំព្រះរាជទ្រព្យចុះក្នុងបញ្ជីបេតិកភណ្ឌ... The post សមាគមសិល្បករខ្មែរ អបអរសាទរខួបលើកទី២១ របាំព្រះរាជទ្រព្យចុះក្នុងបញ្ជីបេតិកភណ្ឌ appeared first on Kampuchea Thmey Daily.
សមាគមសិល្បករខ្មែរបានចេញសារចូលរួមអបអរសាទរខួបលើកទី២១ របាំព្រះរាជទ្រព្យដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ស្របពេលជាមួយគ្នានេះ សមាគមសិល្បករខ្មែរក៏បានចាត់ទុកថា ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គឺជា ថ្ងៃដ៏វិសេសវិសាលបំផុតនៃខួបទី២១ឆ្នាំ ដែលកម្ពុជាបានចុះបញ្ជី «របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ។ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ប្រាកដណាស់របាំព្រះរាជទ្រព្យ (English: Royal B allet of Cambodia) ជារបាំ នៃព្រះរាជាណាចក្រកម្ពុជាដែលមានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់នៃការតុបតែងកាយ បំពាក់គ្រឿងមាសប្រាក់អមទៅដោយក្បាច់រាំដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ។
របាំព្រះរាជទ្រព្យ គឺ ជារបាំដែលរាជវង្សខ្មែរបង្កើតជាទ្រព្យ ដ៏វិសេសដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់ របស់អ្នករបាំខ្មែរដែលជាស្នាព្រះហស្តព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពីរបាំក្បាច់បុរាណខ្មែរក្នុងរាជកាលស្ដេចនរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិរបស់អង្គការ (UN ESCO)នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ៕
អត្ថបទ៖ ចាន់រ៉ា
រូបភាព៖ សមាគមសិល្បករខ្មែរ
The post សមាគមសិល្បករខ្មែរ អបអរសាទរខួបលើកទី២១ របាំព្រះរាជទ្រព្យចុះក្នុងបញ្ជីបេតិកភណ្ឌ appeared first on Kampuchea Thmey Daily.