សកម្មភាព​រោងចក្រចិនប្រចាំខែកុម្ភៈ កើនឡើងជាថ្មី​

សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជា​ទិញ (PMI) ដែល​បង្ហាញ​ពីដំណើរការ​នៃ​សកម្មភាពផលិតកម្ម ឬ​​រោងចក្រ​ចិន​ មាន​ប្រមាណ​ ៥០,២ ពិន្ទុ នៅខែ​កុម្ភៈ។ The post សកម្មភាព​រោងចក្រចិនប្រចាំខែកុម្ភៈ កើនឡើងជាថ្មី​ appeared first on Kampuchea Thmey Daily.

សកម្មភាព​រោងចក្រចិនប្រចាំខែកុម្ភៈ កើនឡើងជាថ្មី​

សកម្មភាពផលិតកម្មរបស់​រោងចក្រ​ចិន​ បាន​កើនឡើងវិញ​នៅខែ​កុម្ភៈ ដោយ​នេះ​ឆ្លុះ​បញ្ចាំង​ថា​ វិធានការជំរុញសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងកំពុងបង្ហាញ​ពីប្រសិទ្ធិភាព​នៃ​ការស្តារឡើងវិញ​នៃសេដ្ឋកិច្ច​របស់​ប្រទេស​ដែលជួបបញ្ហា​ជាច្រើន​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជា​ទិញ (PMI) ដែល​បង្ហាញ​ពីដំណើរការ​នៃ​សកម្មភាពផលិតកម្ម ឬ​​រោងចក្រ​ចិន​ មាន​ប្រមាណ​ ៥០,២ ពិន្ទុ នៅខែ​កុម្ភៈ ដែល​ជា​កម្រិតខ្ពស់​បំផុត​ក្នុងរយៈពេល ៣ ខែ​ ធៀប​នឹង​ ៤៩,១ ពិន្ទុ នៅខែ​មករា និង​លើស​ពី ៥០ ពិន្ទុ ដែល​កំណត់​ការធ្លាក់ចុះ​ ឬ​ការកើនឡើង​។ ទន្ទឹម​នឹង​នេះ វា​ក៏​កើន​លើស​ការព្យាករ​របស់​សេដ្ឋវិទូ ដែល​សារព័ត៌មាន​រ៉យទ័រ​ធ្វើ​ការស្ទង់មតិ​ផងដែរ។

សន្ទស្សន៍ PMI មិនមែនផលិតកម្ម ដែលរួមមានសេវាកម្ម និងសំណង់ បានកើនឡើងដល់ ៥០,៤ ពិន្ទុ ពី ៥០,២ ពិន្ទុ ក្នុងខែ​មករា។

កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចបាន​ឈាន​ដល់​អត្រា ៥ ភាគរយ តាម​គោលដៅរបស់​រដ្ឋាភិបាល​ចិន​ បើ​ទោះបីជា​មាន​កង្វល់ផ្សេងៗ​ជុំវិញ​កម្សោយតម្រូវការក្នុងស្រុក ភាពតាន​តឹង​ពីខាង​ក្រៅ និង​វិបត្តិអចលនទ្រព្យដែល​កំពុងបន្តអូស​បន្លាយក៏​ដោយ​។ រដ្ឋាភិបាលចិន​​រំពឹង​ថា​នឹង​សម្រេចបាន​គោលដៅដូចគ្នា​នៅឆ្នាំនេះ ​ខណៈសម្ពាធ​ពី​គោលនយោបាយ​ពន្ធ​របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែកើនឡើង ចំពេល​អាមេរិក​គឺជា​ទីផ្សារនាំចេញ​ដ៏សំខាន់សម្រាប់ចិន​៕

The post សកម្មភាព​រោងចក្រចិនប្រចាំខែកុម្ភៈ កើនឡើងជាថ្មី​ appeared first on Kampuchea Thmey Daily.