លោក ហ៊ុនម៉ានី អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ២២១នាក់នៅស្រុកគងពិសី
កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២២១នាក់ស្រី ៦៤ នាក់ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សសរុប ៣៥០នាក់។ ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងស្រុកគងពិសី ឃុំស្នំក្រពើ ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្ស។ លោកគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់៨២% ដែលលទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់ឱកាសជូន សម្តេចមហ
កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២២១នាក់ស្រី ៦៤ នាក់ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ពិធីនេះ មានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សសរុប ៣៥០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងស្រុកគងពិសី ឃុំស្នំក្រពើ ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្ស។ លោកគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់៨២% ដែលលទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់ឱកាសជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ ជារាជរដ្ឋាភិបាល នីតិកាលទី៧។
លោក ហ៊ុន ម៉ានី បានលើកឡើងនូវស្ថានភាពនយោបាយ និងការវិវត្តថ្មីៗផងដែរ ដើម្បីផ្តល់ជាធាតុចូលសម្រាប់មន្រ្តីគណបក្សនៅមូលដ្ឋានក្នុងការអនុវត្តការងារជូនគណបក្ស។ លោកក៏បានផ្តាំផ្ញើឲ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្ស ឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។
ជាពិសេសបានណែនាំដល់ក្រុមការងារ ឲ្យបន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ៖ សុខ សុភ័ណ្ឌ /រូបថត មន្ទីរព័ត៌មាន