លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

លោក​ Yoon Suk Yeol ​​បាន​ឈៀង​ចូល​​​ពិនិត្យ​សុខភាព​​​​នៅ​មន្ទីរពេទ្យ​យោធា​​​មួយនៅកណ្តាលទីក្រុងសេអ៊ូល បន្ទាប់ពី​ចូល​​​​​រួម​​ដំណើរ​ការ​សវនាការ​​​​អង្គសេចក្តី​របស់​តុលាការ​ធម្មនុញ្ញ​... The post លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​ appeared first on Kampuchea Thmey Daily.

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ប្រធានាធិបតី​​​​​​ដែលត្រូវ​ព្យួរ​​ពី​អំណាច​​ លោក​ Yoon Suk Yeol ​​បាន​ឈៀង​ចូល​​​ពិនិត្យ​សុខភាព​​​​នៅ​មន្ទីរពេទ្យ​យោធា​​​មួយនៅកណ្តាលទីក្រុងសេអ៊ូល​នៅ​យប់​ថ្ងៃអង្គារ បន្ទាប់ពី​ចូល​​​​​រួម​​ដំណើរ​ការ​សវនាការ​​​​អង្គសេចក្តី​របស់​តុលាការ​ធម្មនុញ្ញ​។

​លោក Yoon Suk Yeol ពេលចូលរួម​សវនាការ​តុលាការ​ធម្មនុញ្ញ​នៅថ្ងៃ​​អង្គារ។​ Reuter

ប្រធានាធិបតី Yoon Suk Yeol ត្រូវ​បា​នសភា​​​កូរ៉េ​ខាងត្បូង​បោះឆ្នោត​បណ្តេញ​ចេញ​ពីអំណាច​​​​​កាល​ថ្ងៃទី​១៤ខែ​​​​ធ្នូ ២០២៤ ដោយសារតែ​លោក បាន​ប្រាក់​​​ប្រើច្បាប់​អាជ្ញាសឹក​​កាល​ថ្ងៃទី​៣ខែធ្នូ២០២៤ ដែល​បក្ស​​ប្រឆាំង​មានសំឡេងភាគច្រើន​នៅសភា​ចោទ​ថា ​«អធម្មនុញ្ញភាព»។

តាមសេចក្តីរាយការណ៍របស់​ Yonhap  ​ប្រធានាធិបតី​ Yoon និងរថយន្តអមដំណើររបស់គាត់បានចាកចេញពីតុលាការធម្មនុញ្ញ និងបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ​​​យោធា​​ក្នុង​ក្រុង​សេអ៊ូល។

រថយន្ត​ដឹក​លោក Yoon ចូលមន្ទីរពេទ្យ​។

​ប្រធានាធិបតី Yoon មិនត្រូវ​បាន​​​គេ​រាយការណ៍​ពី​ករណី​ជំងឺ​ណាមួយ​នោះទេ ប៉ុន្តែ​​មាន​ការ​លើក​ឡើង​ថា ចូលទៅមន្ទីរ​ពេទ្យ​ពិនិត្យ​សុខ​ភាព​​​នោះ គឺ​បំណង​​ពន្យាពេល​ចូលទៅកាន់​​មជ្ឈមណ្ឌល​ឃុំឃាំ​​ង​​នៅ​មុន​ម៉ោង​​៩​​យប់ ដែល​​​​អង្គភាព​ការិយាល័យ​ស៊ើប​អង្កេត​ពុករលួយ​​​​ត្រូវ​នាំខ្លួន​ទៅសួរចម្លើយ បន្ទាប់​ពី​លោក​បដិសេធ​មិន​សហការ​ ឬ​រក្សាភាព​ស្ងប់​ស្ងាត់។

តាមសេចក្តីរាយការណ៍នោះ ប្រធានាធិបតី​បាន​ត្រឡប់​ទៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ក្រុង​សេអ៊ូល​វិញ​នៅ​ម៉ោង ៩:០៩ យប់។

លោក Yun Gap-geun មេធាវីរបស់ Yoon បានប្រាប់អ្នកយកព័ត៌មាន ដោយ​​បដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមថា «វេជ្ជបណ្ឌិតរបស់ Yoon បានណែនាំការព្យាបាលវេជ្ជសាស្រ្តកាលពីមួយខែមុន ដែលមិនអាចពន្យារពេលទៀតទេ ដូច្នេះគាត់បានទទួលវានៅថ្ងៃនេះ»។

ក្រសួងយុត្តិធម៌ក៏បានបញ្ជាក់ពីការធ្វើដំណើររបស់ Yoon ទៅកាន់មន្ទីរពេទ្យដោយកត់សម្គាល់ថាប្រ ធានាធិបតីបានឆ្លងកាត់ការពិនិត្យសុខភាពដោយបុគ្គលិកពេទ្យរបស់មណ្ឌលឃុំឃាំងកាលពីថ្ងៃមុន ដែលបានផ្តល់អនុសាសន៍ឱ្យគាត់ទៅមើលស្ថាប័នវេជ្ជសាស្ត្រខាងក្រៅ។

ក្រសួងបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការព្យាបាលរបស់ Yoon ដោយលើកឡើងពីការព្រួយបារម្ភអំពីព័ត៌មានផ្ទាល់ខ្លួន​។

លោក Yoon ក៏​គ្រោង​​​ចូល​រួម​សវនាការ​​​របស់​តុលាការ​ធម្មនុញ្ញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ខណៈក្រុម​ស៊ើបអង្កេត​ពុករលួយ​​​ក៏បាន​ប៉ង​​​នាំខ្លួន​លោក​ Yoon ដោយ​បង្ខំទៅសួរចម្លើយ​​ដែរ​៕​

The post លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​ appeared first on Kampuchea Thmey Daily.