ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គ្រោងនឹងធ្វើឡើងនៅភូមិកោះនរា សង្កាត់និរោធ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គ្រោងនឹងធ្វើឡើងនៅភូមិកោះនរា... The post ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គ្រោងនឹងធ្វើឡើងនៅភូមិកោះនរា សង្កាត់និរោធ appeared first on Kampuchea Thmey Daily.
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះ គ្រោងនឹងធ្វើឡើងនាខែឧសភា ឆ្នាំ ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លើផ្ទៃដីជាង ១ ហិតា។
ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះ នារសៀលថ្ងៃទី ១៣ មករា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងព្រះរាជពិធីដែលមានទីតាំងនៅលើទឹកដីកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាង ១ ហិតា នៅជាប់ខាងត្បូង ឆៀងខាងកើតស្ពានកោះនរា ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំដីនេះ សម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជា លោក ឃួង ស្រេង បានណែនាំឲ្យរុះរើរោង និងតង់លក់អាហារចេញ និងណែនាំឲ្យដាំស្មៅក្នុងទីតាំងនេះឲ្យបានស្រស់ស្អាតផងដែរ។
គួរបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លកម្ពុជា គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤ រោច រៀងរាល់ខែពិសាខ ត្រូវនឹងខែ (ឧសភា) ដែលកំណត់តាមប្រតិទិនពុទ្ធសាសនា តាមដំណើរគោចររបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់ នៃឆ្នាំ ចន្ទគតិ ក្នុងវប្បធម៌របស់កម្ពុជា។ ពិធីបុណ្យនេះ ត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង នឹង រៀបចំឲ្យមានកិច្ចភ្ជួរព្រះស្រែ ដើម្បីជានិមិត្តរូបក្នុងការចាប់ផ្ដើមរបរកសិកម្ម៕
អត្ថបទ ៖ ស្រីរ័ត្ន
The post ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គ្រោងនឹងធ្វើឡើងនៅភូមិកោះនរា សង្កាត់និរោធ appeared first on Kampuchea Thmey Daily.