លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

វិទ្យាល័យ​ ហ៊ុន សែន មណ្ឌលគិរី បានរៀបចំសង្ក្រាន្តវិទ្យាល័យ​ចំនួន៣ថ្ងៃ ក្នុងពិធីនោះសាលាតម្រូវឱ្យ​សិស្ស​កែច្នៃអ្វីក៏បានដែរ​ដើម្បីតាំងបង្ហាញ។ The post លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ appeared first on Kampuchea Thmey Daily.

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

វិទ្យាល័យ​ ហ៊ុន សែន មណ្ឌលគិរី នៅខេត្តមណ្ឌលគិរីបានរៀបចំសង្ក្រាន្តវិទ្យាល័យ​ចំនួន៣ថ្ងៃដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងពិធីនោះមិនត្រឹមតែជាការអបអរសប្បាយរីករាយប៉ុណ្ណោះទេ តែសាលាក៏រៀបចំឱ្យមានការតាំងពិព័ណ៌ស្នាដៃរបស់សិស្សដែរ ដែលតម្រូវឱ្យ​សិស្ស​កែច្នៃអ្វីក៏បានដែរ​ដើម្បីតាំងបង្ហាញ។

មានស្ដង់ជាច្រើនរបស់សិស្សនៃថ្នាក់នីមួយៗបង្ហាញស្នាដៃរបស់ខ្លួននាថ្ងៃទី៤ ខែមេសា ស្របគ្នាជាមួយនឹងការលេងល្បែងប្រជាប្រិយ និងរាំលេងផងដែរ។

យុវតី រួម សិរីរ័ត្ន អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ បានឱ្យដឹងថាសាលាតម្រូវឱ្យសិស្សានុសិស្សតាមថ្នាក់នីមួយៗ​ត្រូវច្នៃប្រឌិតអ្វីដែលជាស្នាដៃផ្ទាល់ខ្លួនដើម្បីដាក់តាំងបង្ហាញ ខណៈក្រុមរបស់សិរីរ័ត្ន នាំគ្នាច្នៃប្រេងដូងដើម្បីមកបង្ហាញ។

នៅពេលដែលកាន់តែកៀកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឃើញមានការរៀបចំសង្ក្រាន្តនៅតាមភូមិ សាលា វិទ្យាល័យ​ជាច្រើននៅកម្ពុជាតាមវិធីសាស្ត្ររបស់អ្នករៀបចំរៀងខ្លួន។ ទោះជាយ៉ាងណាការរៀបចំ​ឱ្យសិស្សបង្ហាញនូវស្នាដៃច្នៃប្រឌិតរបស់ខ្លួន​ក្នុងឱកាសនេះបានបង្កើតឱ្យមានចាប់អារម្មណ៍មួយផងដែរ៕

The post លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ appeared first on Kampuchea Thmey Daily.