រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពភូមិគំរូគន្លឹះ នៅក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូរួមដំណើរ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាព ភូមិល្វា ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានស្នើសុំដើម្បីអភិវឌ្ឍជាភូមិគំរូគន្លឹះ ។ ភូមិនេះស្ថិតនៅក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានផ្ទៃដីសរុប ៥៦៤ហិកតា ក្នុងនោះផ្ទៃដីសម្រាប់ធ្វើកសិកម្ម ៦៤ហិកតា, ដីសហគមន៍ ជាង ១ហិកតា និងផ្ទៃដីលំនៅដ្ឋាន ៤៦០ហិកតា ដែលមានខ្នងផ្ទះចំនួន ៣៦៩ខ្នង សើ្មនឹង ៦១៦គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន សាលារៀន, មណ្ឌលសុខភាព, ផ្សារ, មជ្ឈមណ្ឌលពហុបំណងភូមិ, មានខ្សែផ្លូវខ្វាត់ខ្វែង, មានប្រឡាយ ៣ខ្សែ ប្រវែងសរុប ២,៦គីឡូម៉ែត្រ និងនៅជាប់ស្ទឹងមង្គលបុរី ដែលអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ បង្កលក្ខណៈដល់កសិករអាចធ្វើស្រែបាន ២ដង ឬ៣ដង ក្នុង១ឆ្នាំ។ សូមជម្រាបជូនផងដែរថា ក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ក្រសួងនឹងជ្រើសរើសភូមិ ដែលមានសក្ដានុពល រួមបញ្ចូលទាំងភូមិ ដែលមានសហគមន៍ជនជាតិដើមភាគតិចផងដែរ […]

បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូរួមដំណើរ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាព ភូមិល្វា ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានស្នើសុំដើម្បីអភិវឌ្ឍជាភូមិគំរូគន្លឹះ ។

ភូមិនេះស្ថិតនៅក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានផ្ទៃដីសរុប ៥៦៤ហិកតា ក្នុងនោះផ្ទៃដីសម្រាប់ធ្វើកសិកម្ម ៦៤ហិកតា, ដីសហគមន៍ ជាង ១ហិកតា និងផ្ទៃដីលំនៅដ្ឋាន ៤៦០ហិកតា ដែលមានខ្នងផ្ទះចំនួន ៣៦៩ខ្នង សើ្មនឹង ៦១៦គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន សាលារៀន, មណ្ឌលសុខភាព, ផ្សារ, មជ្ឈមណ្ឌលពហុបំណងភូមិ, មានខ្សែផ្លូវខ្វាត់ខ្វែង, មានប្រឡាយ ៣ខ្សែ ប្រវែងសរុប ២,៦គីឡូម៉ែត្រ និងនៅជាប់ស្ទឹងមង្គលបុរី ដែលអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ បង្កលក្ខណៈដល់កសិករអាចធ្វើស្រែបាន ២ដង ឬ៣ដង ក្នុង១ឆ្នាំ។

សូមជម្រាបជូនផងដែរថា ក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ក្រសួងនឹងជ្រើសរើសភូមិ ដែលមានសក្ដានុពល រួមបញ្ចូលទាំងភូមិ ដែលមានសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូឱ្យបានចំនួន ៥០ភូមិ ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យចំនួនភូមិគំរូ កើនឡើងដល់ចំនួន ២៦៤ភូមិ នៅត្រឹមឆ្នាំ២០២៨៕






