យោធាអ៊ីស្រាអែល វាយប្រហារពីអាកាសទៅលើគោលដៅ ទីស្នាក់ការរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRINN

បរទេស៖ យោធាអ៊ីស្រាអែលបានកំណត់គោលដៅទីស្នាក់ការរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ (IRINN) ជាផ្នែកនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួនប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឱ្យដឹងថា ការិយាល័យផ្សព្វផ្សាយ គឺបានបន្តប្រតិបត្តិការទោះបីជាមានការខូចខាតជានិរន្តរភាពក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារតាមអាកាស បាន​កើត​ឡើង​ខណៈ​ដែលស្ថានីយ៍ទូរទស្សន៍ IRINN កំពុង​ផ្សាយ​បន្ត​ផ្ទាល់។ វីដេអូដែលចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ បង្ហាញពីពិធីកស្ត្រីមួយរូបត្រូវបានបង្ខំឱ្យរំខានការងាររបស់នាង ខណៈដែលបន្ទប់ដែលរបស់នាងត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារ។ ធូលី និងបំណែកតូចៗអាចត្រូវបានគេមើលឃើញថាហោះហើរនៅលើអាកាស មុនពេលភ្លើងនៅក្នុងបន្ទប់រលត់បន្ទាប់ពីសំឡេងផ្ទុះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យ៉ាងហោចណាស់គ្រាប់បែកចំនួនបួនបានវាយប្រហារការិយាល័យកិច្ចការនយោបាយរបស់ IRINN ដែលដំណើរការដោយទីភ្នាក់ងារផ្សព្វផ្សាយអ៊ីរ៉ង់ (IRIB) ។ រូបថត និង​វីដេអូ​ពី​កន្លែង​កើត​ហេតុ​បង្ហាញ​ថា​អគារ​កំពុង​ឆេះ​ដោយ​មាន​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ផុស​ឡើង​ពីលើ​។ ទូរទស្ស

យោធាអ៊ីស្រាអែល វាយប្រហារពីអាកាសទៅលើគោលដៅ ទីស្នាក់ការរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRINN

បរទេស៖ យោធាអ៊ីស្រាអែលបានកំណត់គោលដៅទីស្នាក់ការរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ (IRINN) ជាផ្នែកនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួនប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឱ្យដឹងថា ការិយាល័យផ្សព្វផ្សាយ គឺបានបន្តប្រតិបត្តិការទោះបីជាមានការខូចខាតជានិរន្តរភាពក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារតាមអាកាស បាន​កើត​ឡើង​ខណៈ​ដែលស្ថានីយ៍ទូរទស្សន៍ IRINN កំពុង​ផ្សាយ​បន្ត​ផ្ទាល់។ វីដេអូដែលចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ បង្ហាញពីពិធីកស្ត្រីមួយរូបត្រូវបានបង្ខំឱ្យរំខានការងាររបស់នាង ខណៈដែលបន្ទប់ដែលរបស់នាងត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារ។ ធូលី និងបំណែកតូចៗអាចត្រូវបានគេមើលឃើញថាហោះហើរនៅលើអាកាស មុនពេលភ្លើងនៅក្នុងបន្ទប់រលត់បន្ទាប់ពីសំឡេងផ្ទុះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យ៉ាងហោចណាស់គ្រាប់បែកចំនួនបួនបានវាយប្រហារការិយាល័យកិច្ចការនយោបាយរបស់ IRINN ដែលដំណើរការដោយទីភ្នាក់ងារផ្សព្វផ្សាយអ៊ីរ៉ង់ (IRIB) ។ រូបថត និង​វីដេអូ​ពី​កន្លែង​កើត​ហេតុ​បង្ហាញ​ថា​អគារ​កំពុង​ឆេះ​ដោយ​មាន​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ផុស​ឡើង​ពីលើ​។

ទូរទស្សន៍ IRIB រក្សាការផ្សាយនោះឡើងវិញតែប៉ុន្មាននាទីបន្ទាប់ពីការធ្វើការវាយប្រហារនោះ។ គេ​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​វាយ​ប្រហារ​នោះ។ ពិធីករស្ត្រីដែលត្រូវបានគេស្គាល់ថាជា Sahar Emami ត្រូវបានគេរាយការណ៍ថាមិនមានរបួសទេហើយបានត្រឡប់ទៅធ្វើការវិញ។ នាងបានថ្កោលទោសការវាយប្រហារនេះនៅក្នុងកិច្ចពិភាក្សាជាមួយ IRIB ហើយបានចោទសួរពីភាពអសកម្មរបស់សហគមន៍អន្តរជាតិ “ចំពោះមុខការបំបិទមាត់អ្នកកាសែត”៕

ប្រែសម្រួលៈ ណៃ តុលា