ម៉ិកស៊ិក ស្វែងរកការបន្ធូរបន្ថយពន្ធ សម្រាប់ការនាំចេញរថយន្ត លើសពីក្របខ័ណ្ឌត្រីភាគី
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសន្យាកាលពីថ្ងៃពុធថា នឹងបន្តជំរុញការដំឡើងពន្ធទាប លើយានយន្តដែលបាននាំចេញនៅខាងក្រៅ កិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ។ ការកត់សម្គាល់របស់លោកស្រី បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកថ្មីៗនេះបានបន្ទាបពន្ធពី ២៥ ភាគរយទៅ ១៥ភាគរយលើយានយន្ត ដែលផលិតនៅក្នុងប្រទេសម៉ិកស៊ិក ដែលបំពេញតាមតម្រូវការ USMCA។ លោកស្រីបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “សម្រាប់យានយន្ត ដែលមិនត្រូវបានគ្របដណ្តប់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម យើងនៅតែស្វែងរកយន្តការ ដើម្បីកាត់បន្ថយពន្ធគយទាំងនោះ”។ លោកស្រីបានលើកឡើងថា ប្រទេសម៉ិកស៊ិកកំពុងចរចាលក្ខខណ្ឌ អនុគ្រោះសម្រាប់ពន្ធរបស់សហរដ្ឋអាមេរិក លើដែកថែប និងអាលុយមីញ៉ូម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកស្រី Sheinbaum បានបញ្ជាក់ជាថ្មីពីការប្រឆាំងទៅនឹងពន្ធ ដែលមានសក្តានុពលលើការផ្ទេរប្រាក់ ដែលផ្ញើដោយជនចំណាកស្រុកម៉ិកស៊ិក ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ៕ប្រែសម្រួល ឈូក បូរ៉ា

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសន្យាកាលពីថ្ងៃពុធថា នឹងបន្តជំរុញការដំឡើងពន្ធទាប លើយានយន្តដែលបាននាំចេញនៅខាងក្រៅ កិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ។
ការកត់សម្គាល់របស់លោកស្រី បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកថ្មីៗនេះបានបន្ទាបពន្ធពី ២៥ ភាគរយទៅ ១៥ភាគរយលើយានយន្ត ដែលផលិតនៅក្នុងប្រទេសម៉ិកស៊ិក ដែលបំពេញតាមតម្រូវការ USMCA។
លោកស្រីបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “សម្រាប់យានយន្ត ដែលមិនត្រូវបានគ្របដណ្តប់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម យើងនៅតែស្វែងរកយន្តការ ដើម្បីកាត់បន្ថយពន្ធគយទាំងនោះ”។
លោកស្រីបានលើកឡើងថា ប្រទេសម៉ិកស៊ិកកំពុងចរចាលក្ខខណ្ឌ អនុគ្រោះសម្រាប់ពន្ធរបស់សហរដ្ឋអាមេរិក លើដែកថែប និងអាលុយមីញ៉ូម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកស្រី Sheinbaum បានបញ្ជាក់ជាថ្មីពីការប្រឆាំងទៅនឹងពន្ធ ដែលមានសក្តានុពលលើការផ្ទេរប្រាក់ ដែលផ្ញើដោយជនចំណាកស្រុកម៉ិកស៊ិក ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា