មេធាវីតំណាង​គ្រួសារ Kim Sae ron ត្រូវ​ដាក់ក្រោម​ការ​ស៊ើបអង្កេត ក្រោយផ្តល់ព័ត៌មានមិនពិតជាច្រើន​ដង

លោកមេធាវី Bu Ji-seok ទៅកាន់ការអនុវត្តច្បាប់ បន្ទាប់ពីការត្រួតពិនិត្យផ្ទៃក្នុងយ៉ាងម៉ត់ចត់ថា រូបលោកបំពានច្បាប់ ... The post មេធាវីតំណាង​គ្រួសារ Kim Sae ron ត្រូវ​ដាក់ក្រោម​ការ​ស៊ើបអង្កេត ក្រោយផ្តល់ព័ត៌មានមិនពិតជាច្រើន​ដង appeared first on Kampuchea Thmey Daily.

មេធាវីតំណាង​គ្រួសារ Kim Sae ron ត្រូវ​ដាក់ក្រោម​ការ​ស៊ើបអង្កេត ក្រោយផ្តល់ព័ត៌មានមិនពិតជាច្រើន​ដង

កាលពីថ្ងៃទី១៤ ខែឧសភា សារព័ត៌មាន Xports បានបញ្ជាក់ថា គណៈកម្មការប្រឆាំងអំពើពុករលួយ និងសិទ្ធិស៊ីវិល (ACRC) បានបញ្ជូនសំណុំរឿងរបស់មេធាវី លោក Bu Ji-seok ដែល​ការ​ពារក្តៅ​ឲ្យ​គ្រួសារ​​អតីតតារាសម្តែង Kim Sae-ron ទៅកាន់ការអនុវត្តច្បាប់ បន្ទាប់ពីការត្រួតពិនិត្យផ្ទៃក្នុងយ៉ាងម៉ត់ចត់ថា រូបលោកបំពានច្បាប់ និងផ្តល់ព័ត៌មានមិនពិតជាច្រើនដង។

លោកមេធាវី Bu Ji-seok

ចំពោះពាក្យបណ្តឹងដែលដាក់ជូនដំបូងដោយបុគ្គលម្នាក់ដែលត្រូវបានគេកំណត់ថាឈ្មោះ A ចោទប្រកាន់មេធាវី​រូប​នេះ ពីការធ្វើការហួសពីតួនាទីប្រឹក្សាផ្នែកច្បាប់របស់គាត់ ហើយបង្ហាញការអះអាងដែលមិនបានផ្ទៀងផ្ទាត់ជាការពិត ក្នុងកំឡុងពេលចូលរួមជាសាធារណៈ និងសន្និសីទសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុន។

ការចោទប្រកាន់នេះ ក៏ចង្អុលយ៉ាងជាក់លាក់ដល់ការប្រព្រឹត្តរបស់ លោក Bu ខណៈពេលដែលរូបគាត់តំណាងឲ្យក្រុមគ្រួសារនៃសព នៅក្នុងការចោទប្រកាន់ជាសាធារណៈរបស់ពួកគេប្រឆាំងនឹងតារាសម្តែងប្រុស លោក Kim Soo-hyun ដែលត្រូវបានចោទប្រកាន់ថា បានណាត់ជួបតារាស្រី Kim Sae-ron ខណៈពេលដែលនាងនៅជាអនីតិជននូវឡើយ។

ប៉ុន្តែនាពេលនោះ ទីភ្នាក់ងាររបស់តារាសម្ដែងប្រុសលោក Kim Soo-hyun បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងនេះ ដោយបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមបន្ទាប់ពី Kim Sae-ron ឈានដល់វ័យពេញវ័យ ហើយមិនដូចការលើកឡើងរបស់អ្នកដែលចោទប្រកាន់ឡើយ។

គណៈកម្មការប្រឆាំងអំពើពុករលួយ និងសិទ្ធិស៊ីវិល បានរកឃើញហេតុផលគ្រប់គ្រាន់ នៅក្នុងពាក្យបណ្តឹងដើម្បីសង្ស័យថា មានការរំលោភបំពានផ្លូវច្បាប់ ដែលជំរុញឲ្យពួកគេផ្ទេរសំណុំរឿងទៅប៉ូលិស រួមជាមួយនឹងឯកសារគាំទ្រ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការ លើសកម្មភាពរបស់លោក Bu Ji-seok និងលក្ខណៈនៃសេចក្តីថ្លែងការណ៍របស់គាត់ ដែលបានធ្វើឡើងនៅក្នុងវេទិកាសាធារណៈ។

លោក Bu Ji-seok ធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងវេទិកាសាធារណៈ

លោក Bu Ji-seok ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនមេធាវី Buyou បានចាប់ដៃគូជាមួយតារាកំប្លែង YouTube Kwon Young-chan ក្នុងការដឹកនាំសន្និសីទសារព័ត៌មានបន្ទាន់ជាច្រើន។ ដើមបណ្ដឹងបានអះអាងថា កិច្ចសហការនេះបានធ្វើឲ្យបន្ទាត់រវាងការតស៊ូមតិផ្នែកច្បាប់ និងមនោសញ្ចេតនាប្រព័ន្ធផ្សព្វផ្សាយ ជាការការរំលោភលើទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ ដែលអាចបំផ្លាញទំនុកចិត្តសាធារណៈចំពោះវិជ្ជាជីវៈច្បាប់។

លើសពីនេះ នៅពេលដែលការស៊ើបអង្កេតត្រូវបានលាតត្រដាង ភាពចម្រូងចម្រាសនៅតែបន្ត ធ្វើឲ្យមានការជជែកដេញដោលជាសាធារណៈ ជាពិសេសដោយសារលក្ខណៈបុគ្គលដែលពាក់ព័ន្ធ ថាតើ​ករណី​នេះ​នាំ​ឲ្យ​មាន​ចំណាត់ការ​វិន័យ ឬ​ផល​វិបាក​ផ្លូវ​ច្បាប់​ចំពោះមេធាវីតំណាងឲ្យគ្រួសារ Kim Sae-ron ៕

Kim Sae-ron និង Kim Soo-hyun

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកដឹកនាំរឿងចិនល្បីម្នាក់ ទម្លាយជីវិតស្នេហារបស់ តួកុន លី តាវហួ ថា មានអាថ៌កំបាំងខ្លាំង

The post មេធាវីតំណាង​គ្រួសារ Kim Sae ron ត្រូវ​ដាក់ក្រោម​ការ​ស៊ើបអង្កេត ក្រោយផ្តល់ព័ត៌មានមិនពិតជាច្រើន​ដង appeared first on Kampuchea Thmey Daily.