មន្ត្រីសំខាន់ៗរបស់ពូទីនចេញទៅអារ៉ាប៊ី សាអូឌីត ក្នុងបុព្វហេតុជំនួបកំពូល «ត្រាំ-ពូទីន»
មន្ត្រីសំខាន់ៗរបស់ពូទីនចេញទៅអារ៉ាប៊ី សាអូឌីតក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានគេរំពឹងទុកថា ក្នុងបុព្វហេតុនៃជំនួបពិភាក្សារវាងមេដឹកនាំកំពូលរុស្ស៊ី និងសហរដ្ឋអាមេរិក... The post មន្ត្រីសំខាន់ៗរបស់ពូទីនចេញទៅអារ៉ាប៊ី សាអូឌីត ក្នុងបុព្វហេតុជំនួបកំពូល «ត្រាំ-ពូទីន» appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យនេះ ក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានគេរំពឹងទុកថា ក្នុងបុព្វហេតុនៃជំនួបពិភាក្សារវាងមេដឹកនាំកំពូលរុស្ស៊ី និងសហរដ្ឋអាមេរិក នៅក្នុងព្រះរាជាណាចក្រ ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Siluanov បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា សន្និសីទ AlUla ស្តីពីសេដ្ឋកិច្ចទីផ្សារងើបឡើង (AlUla Conference for Emerging Market Economies) ដែលរៀបចំដោយក្រសួងហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត និងមូលនិធិរូបិយវត្ថុអន្តរជាតិ។
ប្រមុខដឹកនាំមន្ត្រីអាមេរិកលោក ដូណាល់ ត្រាំ និងរុស្ស៊ីលោក លោក វ៉្លាឌីមៀរ ពូទីន ក្នុងកិច្ចសន្ទនាលើកដំបូងតាមទូរស័ព្ទកាលថ្ងៃទី១២ខែកុម្ភៈ បានអះអាងពីលទ្ធភាពនៃការជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយត្រូវបានគេរំពឹងទុកថា «នឹងកើតមាននៅប៉ុន្មានថ្ងៃខាងមុខ» ដើម្បីចាប់ផ្តើមកិច្ចចរចាសំដៅបញ្ចប់សង្រ្គាមជិតបីឆ្នាំនៅអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលបានដកស្រង់សម្តីសមាជិកសភាអាមេរិក និងប្រភពដែលដឹងអំពីផែនការនេះបាននិយាយកាលពីថ្ងៃសៅរ៍។

ការចរចាដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលត្រូវបានគេរំពឹងយ៉ាងខ្លាំងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រំា ដែលឡើងកាន់អំណាចមិនដល់មួយខែនេះ នឹងជំរុញការពិភាក្សាដោយទោរទន់ទៅរករុស្ស៊ីជាជាងអ៊ុយក្រែនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ លើលពីនេះសហភាពអឺរ៉ុបដែលជាអ្នកជ្រោមជ្រែងអ៊ុយក្រែនក៏នឹងត្រូវផាត់ចោលពីកិច្ចសន្ទនាលើកដំបូងនេះដែរ។
ប្រធាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងជំនួបជាមួយដូណាល់ ត្រាំ បន្ទាប់ពីដូណាល់ ត្រាំ សន្ទនាជាមួយពូទីន បានកោតសរសើរដូណាល់ត្រាំក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកិច្ចចរចាសន្តិភាពអ៊ុយក្រែន ប៉ុន្តែនៅពេលទៅចូលរួមសន្និសីទស្តីពីសន្តិសុខនៅប្រទេសអាល្លឺម៉ង់ហាក់ប្តូរជំហរមិនទទួលស្គាល់កិច្ចព្រមព្រៀងរវាងអាមេរិកនិងរុស្ស៊ី បើមិនបានបញ្ចូលអាមេរិកក្នុងការចរចា។
ប្រធានាធិបតីអ៊ុយក្រែនក៏ចង់ឃើញអឺរ៉ុបបង្កើត និងពង្រឹងកងកម្លាំងផ្ទាល់ខ្លួនដោយឈប់ពឹងសហរដ្ឋអាមេរិកផងដែរ។
តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្សី លោក Denis Manturov រួមជាមួយលោក Siluanov និងទេសាភិបាលធនាគារកណ្តាល Elvira Nabiullina បានជួបពិភាក្សាជាមួយប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម Sheikh Mohamed bin Zayed Al Nahyan នៅថ្ងៃទី ១៥ ខែកុម្ភៈ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ លោក Siluanov បានលើកឡើងពីឆន្ទៈរបស់រុស្ស៊ីក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលរបស់បរទេសឡើងវិញ។
លោក Siluanov បាននិយាយថា៖«ក្នុងអំឡុងពេល ២៥ឆ្នាំចុងក្រោយនេះ យើងបានធ្វើរចនាសម្ព័ន្ធឡើងវិញនូវបំណុលរបស់ប្រទេសចំនួន ២២សម្រាប់ចំនួនទឹកប្រាក់ជិត ៣០ពាន់លានដុល្លារ។ ចំនួនទឹកប្រាក់ស្រដៀងគ្នានេះ យើងបានរៀបចំរចនាសម្ព័ន្ធឡើងវិញតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី»៕
ដោយ រ៉ាន់ រើយ
The post មន្ត្រីសំខាន់ៗរបស់ពូទីនចេញទៅអារ៉ាប៊ី សាអូឌីត ក្នុងបុព្វហេតុជំនួបកំពូល «ត្រាំ-ពូទីន» appeared first on Kampuchea Thmey Daily.