មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

មនុស្សចាស់ជិតម្នាក់ក្នុងចំណោមមនុស្សចាស់ ១០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងទទួលរងពីជំងឺ Alzheimer ដែលធ្វើឲ្យចំនួនអ្នកជម្ងឺវង្វេងនឹងកើនលើសពី... The post មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​ appeared first on Kampuchea Thmey Daily.

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

មនុស្សចាស់ជិតម្នាក់ក្នុងចំណោមមនុស្សចាស់១០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងទទួលរងនូវ​ជំងឺភ្លេចភ្លាំង​(Alzheimer disease) ដែលធ្វើ​ឲ្យចំនួនអ្នកជំងឺភ្លេចភ្លាំង​នឹងកើនលើសពី១លាននាក់នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Yonhap នៅថ្ងៃទី១២ខែមីនានេះ។

(រូបភាព៖​ Getty)

ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា មនុស្សចាស់ជិតម្នាក់ក្នុងចំណោមចាស់១០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងទទួល​រងពីជំងឺភ្លេចភ្លាំង​ ដែល​ជា​ប្រភេទ​​នៃ​​ជំងឺសរសៃប្រសាទដែលជាធម្មតាចាប់ផ្តើមបន្តិចម្តងៗ និងកាន់តែអាក្រក់ទៅៗ។ វាជាមូលហេតុពី ៦០-៧០% បណ្ដាលឲ្យកើតជំងឺវង្វេងភ្លេច​។ ជំងឺនេះមានរោគសញ្ញាដំបូងទូទៅបំផុតគឺការលំបាកក្នុងការចង​ចាំព្រឹត្តិការណ៍ថ្មីៗ។

នៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួនអ្នកកើត​ជំងឺ​វង្វេងបានឡើងដល់៩៧ម៉ឺន​នាក់គិតត្រឹមឆ្នាំ២០២៥ ស្មើនឹង ៩.១៧ ភាគរយនៃអ្នកដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។​ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយក្រសួងសុខាភិបាល និងសុខុមាលភាពសង្គម។ តួលេខនេះត្រូវបានគេរំពឹងថានឹងលើសពី ១ លាននាក់នៅឆ្នាំក្រោយ និង២លាននាក់នៅឆ្នាំ ២០៤៤។

ក្រសួង បាននិយាយថា សមាមាត្រនៃករណីជំងឺវង្វេងក្នុងចំណោមមនុស្សវ័យចំណាស់បានថយចុះដោយសារតែការទទួល​បានការអប់រំផ្នែកសុខភាពល្អជាងមុន ប៉ុន្តែសមាមាត្រនៃករណីជំងឺវង្វេងក្នុងចំណោមមនុស្សចាស់ត្រូវបានគេរំពឹងថានឹងកើនឡើងនៅកម្រិត ១០ ភាគរយរហូតដល់ឆ្នាំ ២០៤៥និងកើនឡើងដល់ប្រហែល ១២% ទៅ១៣% នៅឆ្នាំ ២០៥៩។

ទោះយ៉ាងណា ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ថាខ្លួននឹងបង្កើតវិធានការគាំទ្រសម្រាប់អ្នកជំងឺវង្វេង ដើម្បីកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុ និងការថែទាំគ្រួសាររបស់ពួកគេ៕

(រូបភាព៖​ Yonhab)
(រូបភាព៖​ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​ appeared first on Kampuchea Thmey Daily.