ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨យប់ មានភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឱ្យរលំដើមឈើមួយដើម The post ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង appeared first on Kampuchea Thmey Daily.

ប៉ោយប៉ែត ៖ នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨យប់ មានភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឱ្យរលំដើមឈើមួយដើម បាក់សង្កត់លើរថយន្តមួយគ្រឿងខូចខាតយ៉ាងដំណំ សំណាងមិនបង្កឱ្យមានមនុស្សរងរបួស។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចកាសុីណូផ្កាយ៥ ស្ថិតក្នុងសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រថយន្តដែលរងគ្រោះដោយដើមឈើដួលរលំលើជារថយន្តអាលហ្វាត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2CC-9087ដោយភ្លាមៗនេះមិនទាន់ដឹងថា ម្ចាស់រថយន្តជាអ្នកណា។
បើតាមពលរដ្ឋក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅពេលកើតហេតុខាងលើ មានភ្លៀងខ្លាំងលាយឡំ និង ខ្យល់កន្ទ្រាក់បានធ្វើឱ្យផ្លូវមួយចំនួនជនលិច។ ក្រោយហេតុការណ៍កើតឡើងលោកបណ្ឌិតប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងដឹកនាំក្រុមការងារក្រុងធ្វើការដោះស្រាយភ្លាមៗដោយយករថយន្តសន្ទូចមកស្ទូចដើមឈើ និង រថយន្តចេញពីផ្លូវនៃកន្លែងកើតហេតុដើម្បីបញ្ចៀសការកកស្ទះចរាចរ៕
ដោយ ៖ អពៅ

The post ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង appeared first on Kampuchea Thmey Daily.