ពេជ្រ សោភា សរសើរភរិយា ជា សុជាតិ ថាជាមនុស្សស្រីមានសំណាង ព្រោះជួបបុរសល្អជាស្វាមី
ស្របពេលដែលថ្មីៗនេះ មានការវែកញែករឿងរ៉ាវភរិយារបស់លោក ជា សុជាតិ គឺអ្នកនាង រឹម លក្ម្សី ពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកមួយដោយរិះគន់ The post ពេជ្រ សោភា សរសើរភរិយា ជា សុជាតិ ថាជាមនុស្សស្រីមានសំណាង ព្រោះជួបបុរសល្អជាស្វាមី appeared first on Kampuchea Thmey Daily.

ស្របពេលដែលថ្មីៗនេះ មានការវែកញែករឿងរ៉ាវភរិយារបស់លោក ជា សុជាតិ គឺអ្នកនាង រឹម លក្ម្សី ពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកមួយដោយរិះគន់ថា មានរូបសម្រស់មិនស្អាតក្រោយពេលទើបសម្រាលកូនរួចភ្លាមៗនោះ គេឃើញមានការបញ្ចេញប្រតិកម្មយ៉ាងច្រើនពីមហាជន និងអ្នកគាំទ្រទៅលើបុគ្គលរូបនោះ ដែលប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។

ដោយឡែក ងាកមកមើលតារាចម្រៀងល្បីឈ្មោះអ្នងនាង ពេជ្រ សោភា បានសរសើរពេញៗមាត់ថា អ្នកនាង រឹម លក្ម្សី ដែលត្រូវជាភរិយាលោក ជា សុជាតិ ពិតជាស្រ្តីដែលមានសំណាងខ្លាំង ដែលបានបុរសម្នាក់ល្អចេះស្រលាញ់ថ្នាក់ថ្នមយល់ចិត្ត។
កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានចែករំលែកខ្លឹមរបស់ភរិយាលោក ជា សុជាតិ ដោយអ្នកនាងបញ្ជាក់ចេញពីចិត្តថា “ប្អូនជាមនុស្សស្រីដែលមានសំណាង ដែលបានជួបមនុស្សប្រុសល្អ”។
ពាក្យពេចន៍សរសើរនេះ គឺបន្ទាប់ពីអ្នកនាង រឹម លក្ម្សី បានបង្ហោះសារដ៏វែងមួយដោយឆ្លើយតបទៅនឹងអ្នកដែលរិះគន់រូបសម្រស់ខ្លួនវិញថា ខ្លួនមិនប្រកាន់នឹងសម្តីនោះឡើយ ព្រោះគ្មានតម្លៃក្នុងចិត្តអ្នកនាងទេ។ មិនតែប៉ុណ្ណោះ អ្នកនាងថែមទាំងបញ្ជាក់ថា ខ្លួនបែជាមានអារម្មណ៍ថាខ្លួនឯងមានសំណាងខ្លាំងដែលបានបុរសដែលមិនមានចរឹតដូចជាអ្នករិះគន់នោះ មកធ្វើជាស្វាមីទៅវិញ។
ជុំវិញរឿងរ៉ាវនេះ ត្រូវបានអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើន បានចេញមកសម្តែងការហួសចិត្តនឹងបុគ្គលដែលរិះគន់ភរិយាលោក ជា សុជាតិ និងបានស្ញប់ស្ញែងចំពោះនាងផងដែរ ដែលមានស្វាមីដែលចេះស្រឡាញ់ និងមើលថែបែបនេះ៕ អត្ថបទ៖ ចាន់រ៉ា

The post ពេជ្រ សោភា សរសើរភរិយា ជា សុជាតិ ថាជាមនុស្សស្រីមានសំណាង ព្រោះជួបបុរសល្អជាស្វាមី appeared first on Kampuchea Thmey Daily.