ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​

ជនជាតិឥណ្ឌូនេស៊ីចំនួន ៨៤ នាក់ដែលបានជួយសង្គ្រោះពី Call-Center នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានមាតិភូមិនិវត្តន៍ត្រឡប់ទៅប្រទេសវិញតាមជើងហោះហើរពីរ... The post ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​ appeared first on Kampuchea Thmey Daily.

ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​

ជនជាតិឥណ្ឌូណេស៊ីចំនួន៨៤នាក់ដែលបានជួយសង្គ្រោះពី​មណ្ឌល​ឆ​បោក​តាម​អនឡាញ​​ (Call-Center) នៅក្នុងប្រទេសមីយ៉ាន់ម៉ាបាន​ធ្វើ​មាតុភូមិនិវត្តន៍​តាមជើងហោះហើរពីរពីប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅកាលពីទី០២ខែមីនា។

(រូបភាព៖ AP)

លោក Judha Nugraha នាយក​ភ្នាក់ងារ​ការពារពលរដ្ឋនៃក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រាប់ AFP កាលពីថ្ងៃ​សៅរ៍​ថា បុរសជនជាតិឥណ្ឌូណេស៊ី៦៩នាក់និងស្ត្រី១៥នាក់បានមកដល់នៅទីក្រុងហ្សាការតា បន្ទាប់ពីការចរចាររវាងមន្ត្រីឥណ្ឌូណេស៊ី និងសមភាគីថៃ និងមីយ៉ាន់ម៉ា។ ពួកគេនឹងត្រូវបាននាំយកទៅកាន់កន្លែងសុវត្ថិភាពនឹងត្រូវឆ្លងកាត់ដំណើរការស្តារនីតិសម្បទា។

បើតាមក្រសួងការបរទេសឥណ្ឌូណេស៊ី ក្នុងចំណោមអ្នកទាំងនោះក៏រួមមានស្ត្រីមានផ្ទៃពោះបីនាក់ដែរ។ ពួក​គេ​បាន​មក​ដល់​ក្រុង​ហ្សាការតា​តាម​ជើង​ហោះ​ហើរ AirAsia ចំនួន​ពីរ គឺ​មួយនៅថ្ងៃ​សុក្រ និង​មួយ​នៅ​​ថ្ងៃ​សៅរ៍។ ការធ្វើមាតុភូមិនិវត្តន៍ក្រុមដំបូងមានចំនួន៤៦នាក់កាលពីខែកុម្ភៈ ដែលនាំឱ្យចំនួនសរុបដែលបានធ្វើមាតុភូមិនិវត្តន៍ចាប់តាំងពីខែមុនកើនដល់១៤០នាក់។

(រូបភាព៖ AP)

ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត បានរីកដុះដាលនៅក្នុងតំបន់ព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំ​មក​ហើយ បានទាក់ទាញពលករបរទេសដោយសន្យាថា នឹងធ្វើការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចាប់ពួកគេធ្វើជាចំណាប់​​ខ្មាំង ហើយបង្ខំពួកគេឲ្យធ្វើការក្លែងបន្លំតាមអ៊ីនធឺណិត។ ក្រោមសម្ពាធ​ពី​សម្ព័ន្ធមិត្ត​​ក្រុង​ប៉េកាំង ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្ក្រាប​​អ្នក​ធ្វើ​ការ​នៅ​តាម​ Call- Center ជាច្រើន​​​ដោយបានដោះលែង​កម្មករ​ប្រហែល៧០០០នាក់។

ប្រជាជនឥណ្ឌូណេស៊ីរាប់ពាន់នាក់ត្រូវបានទាក់ទាញឲ្យទៅក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដើម្បីធ្វើការងារដែលមានប្រាក់ខែប្រសើរជាងមុន ប៉ុន្តែត្រូវបានធ្លាក់ទៅក្នុងដៃប្រតិបត្តិករបោកប្រាស់ឆ្លងដែន។

រវាងឆ្នាំ២០២០ដល់ខែកញ្ញាឆ្នាំមុន ទីក្រុងហ្សាកាតាបានធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូណេស៊ីជាង៤៧០០នាក់ដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតពីប្រទេសនានារួមទាំងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម នេះបើយោងតាមទិន្នន័យរបស់ក្រសួងការបរទេស៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​ appeared first on Kampuchea Thmey Daily.