ផ្ទុះការបាញ់តដៃគ្នា រវាងមន្ត្រីអាមេរិកនិងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅព្រំដែន
តាមការចុះផ្សាយរបស់ FOX News កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥, មានហេតុការណ៍ផ្ទុះអាវុធរវាងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក... The post ផ្ទុះការបាញ់តដៃគ្នា រវាងមន្ត្រីអាមេរិកនិងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅព្រំដែន appeared first on Kampuchea Thmey Daily.
តាមការចុះផ្សាយរបស់ FOX News កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥, មានហេតុការណ៍ផ្ទុះអាវុធរវាងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ជាមួយមន្ត្រីល្បាតព្រំដែនអាមេរិក នៅភាគខាងត្បូងរដ្ឋ តិចសាស់។
ក្នុងសេចក្តីរាយការណ៍នោះបានឲ្យដឹងថា ភាគីទាំងសងខាងបានបាញ់តដៃគ្នា អំឡុងពេលក្រុមជួញដូរគ្រឿងញៀន ព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែមិនដឹងថាមានមនុស្សស្លាប់ឬក៏អត់នោះទេ។
អ្នកសារព័ត៌មាន FOX លោក Bill Melugin រាយការណ៍ពីកន្លែងកើតហេតុថា «ឆ្មាំព្រំដែននៅតំបន់ Fronton បានបាញ់ទៅលើក្រុមជួញដូរពេលពួកគេព្យាយាមឆ្លងទន្លេ ហើយក្រោយមានការផ្ទុះអាវុធនឹងគ្នា ពួកគេក៏បកទៅខាងម៉ិកស៊ិកវិញ»។
Fronton គឺជាសហគមន៍មានប្រជាជនរស់នៅមិនដល់២០០នាក់ទេ នៅជិតទន្លេមួយដែលខណ្ឌចែកសហរដ្ឋអាមេរិកនិងម៉ិកស៊ិក។ ទីនោះជាសម្បុកក្រុមជួញដូរគ្រឿងញៀននិងមនុស្សដូចជា Matamoros (CDG), Los Zetas, Jalisco New Generation (CJNG) និង Sinaloa។
សូមជម្រាបជាថ្មី ពេលចូលកាន់តំណែងភ្លាម ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអាសន្ននៅព្រំដែនជាប់ប្រទេសម៉ិកស៊ិក ហើយបានដាក់ពង្រាយកងទ័ពទៅច្រកព្រំដែនជាច្រើន ក្នុងការអនុវត្តគោលនយោបាយនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ ចេញពីប្រទេស។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមទាំងបញ្ជាឲ្យក្រសួងការបរទេស, ក្រសួងរតនាគារ, ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ ក៏ដូចជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ ត្រូវត្រៀមលក្ខណៈចាត់ទុកក្រុមឧក្រិដ្ឋជននៅម៉ិកស៊ិក ថាជា «អង្គការភេរវកម្មបរទេស» ហើយចាត់វិធានការក្តៅ កុំបន្ថយដៃឲ្យសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ
The post ផ្ទុះការបាញ់តដៃគ្នា រវាងមន្ត្រីអាមេរិកនិងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅព្រំដែន appeared first on Kampuchea Thmey Daily.