ប្រទះឃើញសាកសពបុរសម្នាក់ កប់ក្រោមដើមត្នោត ក្នុងដីវាលស្រែ
សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញគេដឹកយកមកកប់ចោលនៅកណ្ដាលវាលស្រែ ខាងកើតរត្តជុំ ផ្អើលពលរដ្ឋរាយការណ៍ The post ប្រទះឃើញសាកសពបុរសម្នាក់ កប់ក្រោមដើមត្នោត ក្នុងដីវាលស្រែ appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញគេដឹកយកមកកប់ចោលនៅកណ្ដាលវាលស្រែ ខាងកើតរត្តជុំ ផ្អើលពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលវេលាម៉ោង ០៥ នឹង ៤០នាទីល្ងាចថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥នៅចំណុចក្រោមដើមត្នោត កណ្តាលវាស្រែ ក្នុងភូមិធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមប្រភពពីសាក្សីដែលបានឃើញហេតុការណ៍ គាត់បានដើរទៅមើលគោ ដើម្បីដឹកគោយកមកផ្ទះវិញ នៅឯកណ្ដាលវាល ខណៈពេលដែល គាត់បានដើរទៅជិតដល់កន្លែងចងគោ ក៏ស្រាប់តែប្រទះឃើញសពបុរសម្នាក់ ត្រូវបានគេកប់នៅក្រោមដើមត្នោត កណ្ដាលវាលស្រែ។
ប្រភពពីប្រជាពលរដ្ឋម្នាក់ទៀត បានឱ្យដឹងថា ករណីនេះសង្ស័យជាករណីឃាតកម្មនេះ ដោយសារតែគាត់បានឃើញសពបុរសខាងលើ ដឹកយកមកកប់នៅចំណុចក្រោមដើមត្នោត ក្នុងដីវាលស្រែនេះហើយ រួចក៏ចាកចេញទៅបាត់។
ចំពោះករណីនេះ នៅមិនទាន់ដឹងជាករណីអ្វីពិតប្រាកដនោះឡើយ។ ហើយសមត្ថកិច្ច ពុំបានធ្វើការបំភ្លឺជុំវិញករណីឃាតកម្មខាងលើនេះ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស្វែងរកភស្តុតាង និងតម្រុយនៅចំណុចជុំវិញទីតាំងកើតហេតុ ដើម្បីឈានដល់វែកមុខជនសង្ស័យ មកដាក់ទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា

The post ប្រទះឃើញសាកសពបុរសម្នាក់ កប់ក្រោមដើមត្នោត ក្នុងដីវាលស្រែ appeared first on Kampuchea Thmey Daily.