នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញម្នាក់ទៅចូលរួមអាពាហ៍ពិពាហ៍មួយឱ្យបាន ដោយថាការមិនដឹងច្បាប់ទម្លាប់ធ្វើឱ្យប៉ះពាល់ខ្លាំងដល់កងទ័ពជាតិ។ The post នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន appeared first on Kampuchea Thmey Daily.

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញម្នាក់ទៅចូលរួមអាពាហ៍ពិពាហ៍មួយឱ្យបាន ដោយថាការមិនដឹងច្បាប់ទម្លាប់ធ្វើឱ្យប៉ះពាល់ខ្លាំងដល់កងទ័ពជាតិ។

លោក សៅ សុខា បានបញ្ជាឱ្យអាវុធហត្ថធ្វើការអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងការពារជាតិថាលេខរថយន្តដែលបើកផ្លូវឱ្យអ្នកលក់អនឡាញនេះបំពាក់ឱ្យអង្គភាពណាមួយ និងបញ្ជាឱ្យតាមរកឃាត់ទុកតែម្ដង។

លោកថា៖ «របស់អ្នកណាក៏ដោយ! ចាប់យកមកទុកម្ដុំអត់ទាន់ដោះស្រាយទេយកមកទុកសិន។ យកផ្លាកលេខកងទ័ពទៅប្រើអ៊ីចឹងខូចកងទ័ពអស់ហើយ»។

ការបញ្ជារបស់មេបញ្ជាអាវុធហត្ថលើផ្ទៃប្រទេសនេះគឺបន្ទាប់ពីមានវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី៦ ខែមករា លើបណ្ដាញសង្គមបានបង្ហាញអ្នកលក់អនឡាញម្នាក់បានចេញទៅចូលរួមមង្គលការ ដោយមានក្បូនឡានទំនើបជាច្រើនបើកចេញធ្វើដំណើរនិងមានរថយន្តពាក់ស្លាក់លេខខេមរភូមិន្ទលេខ ២-១៨៧១ បើកផ្លូវឱ្យផងដែរ។ 

ក្នុងវីដេអូនោះអ្នកថតបាននិយាយថាជាលើកទី១ហើយដែលធ្វើដំណើរមានឡានសារ៉ែនបើកផ្លូវ។

តាមរយៈមតិយោបល់ និងចែករំលែកលើបណ្ដាញសង្គម មហាជនបានរិះគន់ការយកឡានស្ថាប័នប្រដាប់អាវុធដើម្បីបើកផ្លូវឱ្យឯកជននេះជាខ្លាំង ដោយថាការធ្វើបែបនេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នជាតិ និងគួរមានវិធានបកស្រាយឱ្យបានច្បាស់លាស់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន appeared first on Kampuchea Thmey Daily.