នគរបាលបញ្ជូនក្រុមក្មេងទំនើងការ៉ុតស្អុយទៅតុលាការ
នគរបាលរាជធានីភ្នំពេញសម្រេចបញ្ជូនក្រុមក្មេងទំនើងដែលដាក់ឈ្មោះក្រុមខ្លួនឯងថា «ការ៉ុតស្អុយ KRS» និងក្រុម«មនុស្សតូចMTT» រួមទាំងក្មេងទំនើងឯករាជ្យផ្សេងទៀតសរុបជិត៣០នាក់ទៅតុលាការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ The post នគរបាលបញ្ជូនក្រុមក្មេងទំនើងការ៉ុតស្អុយទៅតុលាការ appeared first on Kampuchea Thmey Daily.

នគរបាលរាជធានីភ្នំពេញសម្រេចបញ្ជូនក្រុមក្មេងទំនើងដែលដាក់ឈ្មោះក្រុមខ្លួនឯងថា «ការ៉ុតស្អុយ KRS» និងក្រុម«មនុស្សតូចMTT» រួមទាំងក្មេងទំនើងឯករាជ្យផ្សេងទៀតសរុបជិត៣០នាក់ទៅតុលាការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ក្មេងទំនើងមួយចំនួនដែលត្រូវបញ្ជូនទៅនេះក៏ជាប់ពាក់ព័ន្ធនឹងសកម្មភាពលួចប្លន់ផងដែរ។

ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វរសេនីយ៍ឯក ម៉ម សាវន បានអោយដឹងថាពួកក្មេងទំនើងដែលត្រូវបញ្ជូនទៅតុលាការនៅពេលនេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ ៣ករណីផ្សេងគ្នា។ លោកបន្ថែមថា «ក្រុមការ៉ុតស្អុយ» និង «ក្រុមមនុស្សតូច» ដែលមានគ្នា១៥នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាវាយបំផ្លាញម៉ូតូជនរងគ្រោះព្រោះខឹងជនរងគ្រោះថតពួកគេបង្ហោះម៉ូតូនៅមុខក្លិបមួយកន្លែង ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ នៅម៉ោង១និង៤០នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ។

ដោយឡែកក្មេងទំនើង២នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពបង្ក ហិង្សាចេតនាធាក់ផ្ដួលម៉ូតូអ្នកដំណើរតាមផ្លូវនៅមុខផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នៅម៉ោង៩កន្លះយប់។ ខណៈជនសង្ស័យជាក្មេងទំនើងចំនួន១០នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌនានាស្រាវជ្រាវឃាត់បានជាបន្តបន្ទាប់នៅក្នុងនោះនគរបាលខណ្ឌចំការមនឃាត់បាន២នាក់ នគរបាលខណ្ឌទួលគោកឃាត់បាន១នាក់ ខណ្ឌដង្កោឃាត់ខ្លួនបាន១នាក់និងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់បាន៦នាក់។

ក្នុងការឃាត់ខ្លួនក្រុមក្មេងទំនើងនេះសមត្ថកិច្ចប្រចាប់យកវត្ថុម៉ូតូដែលជិះធ្វើសកម្មភាពចំនួន ៨គ្រឿងផងដែរ។បន្ទាប់ពីបង្ហាញមុខ សង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ ម៉េង
The post នគរបាលបញ្ជូនក្រុមក្មេងទំនើងការ៉ុតស្អុយទៅតុលាការ appeared first on Kampuchea Thmey Daily.