នគរបាលច្បារអំពៅទី២ ឆ្មក់ចាប់អ្នកលេងអាប៉ោង ដកហូតបានវត្ថុតាងមួយចំនួន
កម្លាំងប៉ុស្តិ៍ច្បារអំពៅទី២ ចុះឆ្មក់ចាប់ទីតាំងបេីកលេងល្បែងសុីសងខុសច្បាប់ (អាប៉ោង) ដកហូតបានវត្ថុតាងមួយចំនួន The post នគរបាលច្បារអំពៅទី២ ឆ្មក់ចាប់អ្នកលេងអាប៉ោង ដកហូតបានវត្ថុតាងមួយចំនួន appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍ច្បារអំពៅទី២ ចុះឆ្មក់ចាប់ទីតាំងបេីកលេងល្បែងសុីសងខុសច្បាប់ (អាប៉ោង) ដកហូតបានវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០៦ នឹង ៤០នាទីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

យោងតាមបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា មានពលរដ្ឋបានខលទៅកាន់ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ថា មានក្រុមអ្នកញៀនល្បែងមួយក្រុម បានកំពុងបើកវង់ល្បែងសុីសងខុសច្បាប់ ( អាប៉ោង ) ។ ភ្លាមៗ លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍ច្បារអំពៅទី០២ បានបញ្ជាឱ្យកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅបង្រ្កាបទីតាំងខាងលើតែម្តង។

ជាលទ្ធផល ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ចានសម្រាប់បាញ់អាប៉ោងចំនួន០១ , អាប៉ោងចំនួន០១ គ្រាប់, កញ្ច្រែងចំនួន០៤ , កៅអីចំនួន១៥ , កង្ហាចំនួន០១ គ្រឿង។ ចំពោះអ្នកបេីកទីតាំងនឹងអ្នកលេងបានរត់ចែកជើងគ្នាពេលសមត្ថកិច្ចទៅដល់បាត់ទៅហើយ។ បច្ចុប្បន្ន សមត្ថកិច្ចបានយកសម្ភារៈខាងលើ យកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍ជាបណ្តោះអាសន្ន៕
អត្ថបទ ៖ រដ្ឋា

The post នគរបាលច្បារអំពៅទី២ ឆ្មក់ចាប់អ្នកលេងអាប៉ោង ដកហូតបានវត្ថុតាងមួយចំនួន appeared first on Kampuchea Thmey Daily.