ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញព្រមានខ្លាំងៗថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង ប្រសិនបើបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន ត្រូវបរាជ័យ... The post ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ appeared first on Kampuchea Thmey Daily.

ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង ប្រសិនបើបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន ត្រូវបរាជ័យ។

(រូបថត៖ Reuters)

តាមការចុះផ្សាយរបស់ Daily Mail, លោកព្រមានយ៉ាងដូច្នេះ អំឡុងពេលថ្លែងទៅកាន់ក្រសួងយុត្តិធម៌អាមេរិកកាលពីរាត្រីថ្ងៃសុក្រទី១៤ខែមីនាឆ្នាំ២០២៥ ដោយនិយាយថា សង្គ្រាមលោកពិតជាផ្ទុះឡើងដោយងាយ ហើយផ្ទុះក្នុងទំហំធំបំផុតទៀតផង បើសិនបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន មិនលេចចេញជារូបរាងទេនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ទន្ទឹមនោះប្រធានាធិបតីអាមេរិក ក៏បញ្ជាក់ពីកិច្ចសន្ទនាប្រកបដោយសញ្ញាវិជ្ជមានជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរ។ លោកត្រាំ ថ្លែងថា «ខ្ញុំគិតថា យើងកំពុងធ្វើរឿងដ៏ត្រឹមត្រូវជាមួយរុស្ស៊ី យើងបាននិយាយជាមួយលោកប្រធានាធិបតីពូទីន ហើយយើងចង់បញ្ចប់សង្គ្រាមនេះ»។

(រូបថត៖ Reuters)

ការព្រមានរបស់លោក ត្រាំ កើតឡើងចំថ្ងៃដែល អ៊ុយក្រែន បញ្ជូនដ្រូនទៅវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងមូស្គូទៀត ជាលើកទី២ក្នុងរយៈពេលត្រឹម៣ថ្ងៃ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Metro របស់អង់គ្លេស, ដ្រូនអ៊ុយក្រែន បានវាយប្រហារដេប៉ូប្រេងមួយ ដោយបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយទីក្រុងមូស្គូ ត្រូវបង្ខំចិត្តបិទអាកាសយានដ្ឋាន Vnukovo ជាបណ្តោះអាសន្នសិន។

(រូបថត៖ EPA)

មុននេះ អ៊ុយក្រែនក៏បញ្ជូនដ្រូនខ្នាតធំទៅវាយប្រហារទីក្រុងមូស្គូនិងតំបន់ជុំវិញនោះផងដែរ ដោយបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស។

ការវាយប្រហារនោះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីបេសកជនពិេសសរបស់លោក ត្រាំ គឺលោក Steve Witkoff ចាកចេញពីរដ្ឋធានីរុស្ស៊ី ក្រោយជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

The post ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ appeared first on Kampuchea Thmey Daily.