នគរបាលខេត្តតាកែវ ស្ទាក់ចាប់យានយន្ដដឹកសំពីងសំពោងជិត៧០០គ្រឿងរុះរើ និងធ្វើកិច្ចសន្យា

គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ... The post នគរបាលខេត្តតាកែវ ស្ទាក់ចាប់យានយន្ដដឹកសំពីងសំពោងជិត៧០០គ្រឿងរុះរើ និងធ្វើកិច្ចសន្យា appeared first on Kampuchea Thmey Daily.

នគរបាលខេត្តតាកែវ ស្ទាក់ចាប់យានយន្ដដឹកសំពីងសំពោងជិត៧០០គ្រឿងរុះរើ និងធ្វើកិច្ចសន្យា

គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្ទាក់ចាប់ត្រួតពិនិត្យលើយានយន្ដដឹកសំពីងសំពោងសរុប៦៨១ គ្រឿង ដើម្បីអប់រំ រុះរើចេញ និងធ្វើកិច្ចសន្យា។ ក្នុងចំណោមរថយន្ដទាំង៦៨១ គ្រឿងនេះ មានរថយន្ដធុនស្រាលចំនួន ៣៨៣គ្រឿង និងរថយន្ដធុនធ្ងន់ចំនួន ២៩៨គ្រឿង ត្រូវបានកម្លាំងនគរបាលស្នងការខេត្តរុះរើ និងកិច្ចសន្យា​ ហើយក៏មានគោយន្តកន្ត្រៃ និងរ៉ឺម៉កម៉ូតូមួយចំនួនទៀតផងដែរ។

ការអនុវត្តវិធានការត្រួតពិនិត្យយានយន្ដដឹកសំពីងសំពោងនេះ ធ្វើឡើងបន្ទាប់ពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បញ្ជាឲ្យទប់ស្កាត់ និងលុបបំបាត់រថយន្ដដឹកទំនិញសំពីងសំពោងអោយអស់នៅក្នុងភូមិសាស្ត្រខេត្ដតាកែវ នៅក្នុងអង្គប្រជុំកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។

ឆ្លើយតបនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់នៅក្នុងអង្គប្រជុំ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដ ក៏បានចេញបញ្ជាឲ្យកម្លាំនគរបាលក្រុង-ស្រុកទាំង១០ និងផែននគរបាលសណ្ដាប់ធ្នាប់ ត្រូវចុះអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំពោះរថយន្តដឹកសំពីងសំពោង​ដែលឆ្លងកាត់មូលដ្ឋានខេត្តតាកែវ ហើយលោកស្នងការ ក៏បានសន្យាថា នឹងចុះចេញពីតំណែងបើចាត់វិធានការលើយានយន្ដដឹកសំពីងសំពោងទាំងនេះមិនបាន៕

The post នគរបាលខេត្តតាកែវ ស្ទាក់ចាប់យានយន្ដដឹកសំពីងសំពោងជិត៧០០គ្រឿងរុះរើ និងធ្វើកិច្ចសន្យា appeared first on Kampuchea Thmey Daily.