ទឹកជំនន់យ៉ាងគំហុក បង្ក​មហន្តរាយ និង​សម្លាប់មនុស្ស១៦នាក់​នៅលើកោះស៊ូម៉ាត្រា

ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរកឃើញសាកសពចំនួន១៦ នៅក្រោមភក់ និងថ្មជាច្រើនតោនបន្ទាប់ទឹកជំនន់ភ្លាមៗបានវាយប្រហារភូមិតាមជើងភ្នំ... The post ទឹកជំនន់យ៉ាងគំហុក បង្ក​មហន្តរាយ និង​សម្លាប់មនុស្ស១៦នាក់​នៅលើកោះស៊ូម៉ាត្រា appeared first on Kampuchea Thmey Daily.

ទឹកជំនន់យ៉ាងគំហុក បង្ក​មហន្តរាយ និង​សម្លាប់មនុស្ស១៦នាក់​នៅលើកោះស៊ូម៉ាត្រា

ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរកឃើញសាកសពចំនួន១៦​នាក់​កប់​នៅក្នុង​ភក់ និងថ្មជាច្រើនតោនបន្ទាប់រង​​ហេតុការណ៍​ទឹកជំនន់រហ័ស​ (Flash Flood) ​ដែល​វាយប្រហារភូមិតាមជើងភ្នំនៅលើកោះស៊ូម៉ាត្រា។ យោង​ការ​ចេញ​ផ្សាយ​របស់​ព័ត៌មាន AP នៅថ្ងៃទី២៦ខែវិច្ឆុកានេះ។

(រូបភាព៖ AP)

ទឹកជំនន់ភ្លាមៗ បណ្តាល​មកពីភ្លៀងធ្លាក់ខ្លាំងបាននាំយក ភក់ ថ្ម ដើមឈើដួលរលំ ​និង​ការ​បាក់​ច្រាំង​ទន្លេ​ដ៏​ធ្ងន់​ធ្ងរ ​ដោយហូរកាត់ស្រុកភ្នំចំនួន៤​ក្នុងខេត្តស៊ូម៉ាត្រាខាងជើង បំផ្លាញផ្ទះសម្បែង និងបំផ្លាញកសិដ្ឋាន។

លោក Juspri M. Nadeak ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ បាននិយាយថា ប៉ូលិស ទាហាន និង​ក្រុមជួយសង្គ្រោះ បានកំពុងប្រើឧបករណ៍ជីកកកាយ ដើម្បីរុះរើតាមគំនរបាក់បែក ស្វែងរកអ្នកស្លាប់ និងបាត់ខ្លួននៅក្នុងតំបន់ Semangat Gunung ដែលជាតំបន់រមណីយដ្ឋានមួយក្នុងស្រុក Karo ។

ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៦​នាក់ បន្ទាប់ពីបំណាក់ដីបានវាយប្រហារផ្ទះពីរនិងខ្ទមមួយ និងក៏បានទាញយក​សាកសព២នាក់ចេញពីទន្លេមួយ បន្ទាប់ពីទឹកជំនន់ភ្លាមៗបានបោកបក់បំផ្លាញផ្ទះសម្បែងយ៉ាងហោចណាស់១០ខ្នង និងខូចខាតផ្ទះ និងអគារប្រហែល ១៥០ខ្នង នៅក្នុងភូមិនានាក្នុងសង្កាត់ South Tapanuli។

មកទល់ពេលនេះនៅមានមនុស្ស៦នាក់ទៀតបន្ត​​បាត់ខ្លួន​នៅ​ឡើយ​ លើសពីនេះមនុស្សរាប់សិបនាក់បានរងរបួស និងបានបំផ្លាញដីកសិកម្ម និងចម្ការជាង ៣២១ ហិចតា ផងដែរដោយសារទឹកជំនន់ដ៏គំហុកនេះ។

(រូបភាព៖ AP)

គួរបញ្ជាក់ថាភ្លៀងធ្លាក់តាមរដូវចាប់ពីខែតុលា ដល់ខែមីនា ជារឿយៗបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះចំនួន ១៧០០០ មានប្រជាជនរាប់លាននាក់រស់នៅក្នុងតំបន់ភ្នំ ឬនៅជិតតំបន់ទំនាបដែលមានជីជាតិ។

កាលពីខែធ្នូឆ្នាំមុនមនុស្ស ១២ នាក់ត្រូវបានទឹកហូរទៅបឹង Toba ឬកប់នៅក្រោមភក់ជាច្រើនតោន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ និងបំណាក់ដីនៅក្នុងភូមិតាមភ្នំក្នុងខេត្តស៊ូម៉ាត្រាខាងជើង។ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពួកគេ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់ និង ១១ នាក់​ផ្សេង​ទៀត​មិនបាន​រកឃើញនោះទេ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ទឹកជំនន់យ៉ាងគំហុក បង្ក​មហន្តរាយ និង​សម្លាប់មនុស្ស១៦នាក់​នៅលើកោះស៊ូម៉ាត្រា appeared first on Kampuchea Thmey Daily.