តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​

តុលាការ​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ ១៨ មីនា បាន​រក​ឃើញ​បុរស​ពីរ​នាក់​មាន​ពិរុទ្ធ​ជុំវិញ​ការ​លួច​បង្គន់​មាស​ពីការតាំងពិពណ៌សិល្បៈនៅវិមាន ... The post តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​ appeared first on Kampuchea Thmey Daily.

តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​

តុលាការ​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ១៨មីនាបាន​រក​ឃើញ​ពិរុទ្ធ​​​ចំពោះ​​​បុរស​ពីរ​នាក់​​ជុំវិញ​ការ​លួច​បង្គន់​មាស​ពីការតាំងពិពណ៌​សិល្បៈ​នៅវិមាន Blenheim ​ប្រទេស​អង់គ្លេសកាលពីឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ខែមីនានេះ។

(រូបភាព៖ Getty )

ចៅក្រមនៅតុលាការ Oxford Crown បានរកឃើញថា លោក Michael Jones អាយុ៣៩ឆ្នាំ មានទោសពីបទ លួច និង Frederick Doe អាយុ៣៦ឆ្នាំ មានទោសពីបទសមគំនិតក្នុងការផ្ទេរទ្រព្យសម្បត្តិព្រហ្មទណ្ឌ ក្នុងករណីលួចកាល​ពីយប់កាលពីថ្ងៃទី១៤ខែកញ្ញា​ឆ្នាំ២០១៩ ប្រើពេលតែ៥នាទីប៉ុណ្ណោះនិងមានញញួរជាច្រើនបន្សល់ទុកនៅកន្លែងកើតហេតុ។

ចំណែកបុរស​ម្នាក់​ទៀត​ឈ្មោះ James Sheen អាយុ ៤០ឆ្នាំ​បាន​សារភាព​កំហុស​ពីបទជួយ ឃុបឃិត​ផ្ទេរ​ទ្រព្យសម្បត្តិ​ព្រហ្មទណ្ឌ។ រីឯជនជាប់ចោទ Bora Guccuk អាយុ ៤១ ឆ្នាំដែលជាងគ្រឿងអលង្ការ តុលាការរកឃើញថាមិនមានទោសពីបទផ្ទេរទ្រព្យសម្បត្តិព្រហ្មទណ្ឌនោះទេ។

(រូបភាព៖ BBC ) James Sheen និង Michael Jones

គួររម្លឹកថា បើតាមជនសង្ស័យJones ធ្លាប់​បាន​និយាយ​ថា គាត់​បាន​ប្រើ​បង្គន់​នៅវិមាន Blenheim មួយ​ថ្ងៃ​មុន​ពេល​លួច​យក​វា​មក។ នៅពេល Jones បានទៅទស្សនាការតាំងពិពណ៌ Jones បានថតរូបបង្គន់មាស សោរទ្វារ និងបង្អួចក្បែរនោះ។

នៅថ្ងៃបន្ទាប់ វិចិត្រករ Maurizio Cattelan ដែលជាម្ចាស់ស្នាដែរបានរៀបចំពិធីសម្ពោធពិធីពិពណ៌នេះ ពួកគេក៏ធ្វើសកម្មភាព។ ប៉ុន្មានម៉ោងបន្ទាប់ពីភ្ញៀវចេញទៅអស់ ក្រុមរបស់Michael Jones បានប្រើរថយន្តពីរគ្រឿង ចូលតាមច្រកទ្វារវាំង វាយបំបែកបង្អួច វាយយកបំណែកបង្គន់ចេញ ហើយរមៀលចេញពីអាគារ ខណៈពេលមិនមានកម្លាំងសន្តិសុខល្បាត។

ប៉ូលិស​បាន​មក​ដល់​ក្នុង​រយៈពេល​ប្រាំ​នាទី​ក្រោយ​សំឡេង​រោទិ៍ ប៉ុន្តែពួកគេបានចាកចេញទៅបាត់។ បន្ទាប់ពីការលួចនេះពួកគេបានបំបែកមាសនេះជាបំណែក និងលក់ចេញ ហើយបន្តសកម្មភាពលួចនៅតាមសារៈមន្ទីនានាទៀតផង។

ក្នុងករណីនេះ Doe នឹងត្រូវកាត់ទោសនៅថ្ងៃទី១៩ខែឧសភា ខណៈដែលកាលបរិច្ឆេទកាត់ទោស Jones និង Sheen មិនទាន់ត្រូវបានកំណត់នៅឡើយ។

គួរបញ្ជាក់ថាស្នាដៃសិល្បៈបង្គន់មាសនេះមានទម្ងន់ ៩៨ គីឡូក្រាម ដែលវាត្រូវបានផលិតចេញពីមាសដែលមានតម្លៃប្រហែល ២.៨ លានផោន (៣.៥ លានដុល្លារអាមេរិក) ៕

(រូបភាព៖ BBC ) Michael Jones

អត្ថបទ៖ ប៊ុន សុភាព

The post តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​ appeared first on Kampuchea Thmey Daily.