ឌីជេ ក្តិប បំផុសអ្នកសិល្បៈជួយសង្រ្កាន្តតាមវិទ្យាល័យដោយពុំគិតប្រាក់កម្រៃ

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខិតជិតចូលមកជិតដល់តារាចម្រៀង Hip Hop លោក ចាន់ សំណាង The post ឌីជេ ក្តិប បំផុសអ្នកសិល្បៈជួយសង្រ្កាន្តតាមវិទ្យាល័យដោយពុំគិតប្រាក់កម្រៃ appeared first on Kampuchea Thmey Daily.

ឌីជេ ក្តិប បំផុសអ្នកសិល្បៈជួយសង្រ្កាន្តតាមវិទ្យាល័យដោយពុំគិតប្រាក់កម្រៃ

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខិតជិតចូលមកជិតដល់តារាចម្រៀង Hip Hop លោក ចាន់ សំណាង ហៅឌីជេ ក្តិប បានធ្វើការបំផុសនិងស្នើដល់អ្នកសិល្ប:រួមអាជីពដែលមានពេលទំនេរ គួរនាំគ្នាឆ្លៀតជួយសង្រ្កាន្តនៅតាមវិទ្យាល័យដោយពុំគិតប្រាក់កម្រៃព្រោះជាការងារសង្គម។

ឌីជេ ក្តឹប

ប្រាកដណាស់សង្រ្កាន្តគឺជាកម្មវិធីមួយដ៏ពេញនិយមសម្រាប់យុវជនជំនាន់ថ្មីជាពិសេសសង្រា្កន្តតាមវិទ្យា ល័យក៏បានជំរុញឱ្យយុវជនលេងល្បែងប្រជាប្រិយកាន់តែច្រើន។ ការរៀបចំសង្រ្កាន្តនៅតាមវិទ្យាល័យគឺដើ ម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនិងនាំឱ្យយុវជន ឬសិស្សានុសិស្សស្វែងយល់ពីលេងល្បែងប្រជាប្រិយ ដូចជា, ការលេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ច្រៀងរាំកមន្សាន្តសប្បាយជាមួយនឹងល្បែងផ្សេងៗទៀតជាដើម។

ដោយសង្កេតឃើញមាននៅតាមបណ្តាសាលាមួយចំនួនកំពុងរៀបចំកម្មវិធីសង្ក្រាន្តអបអរឆ្នាំថ្មីនេះ ក្នុងនាមអ្នកសិល្ប:មួយរូប លោកឌីជេ ក្តិប បានស្នើដល់សិល្បករសិល្បការិនីគួរនាំគ្នាចូលរួមលើកស្ទួយតាមរយ:ការច្រៀង-សម្តែងផ្តល់ភាពកម្សាន្តរីករាយដល់សិស្សានុសិស្សនៅតាមសាលានានា។

លោក ចាន់ សំណាងហៅឌីជេ ក្តិប បានលើកជាទស្សន:ថា “បើតាមគំនិតខ្ញុំ រឿងការងារសង្រ្កាន្តនៅតាមវិទ្យាល័យគឺជាការងារសង្គមដែលគួរតែជួយដោយក្ដីរីករាយ និងមិនគួរគិតពីប្រាក់កម្រៃ”។ គំនិតនេះក៏ទទួលបានការគាំទ្រពីមហាជនផងដែរ ប៉ុន្តែក៏មានការបញ្ចេញមតិដែរថា គាំទ្រគួរតែជួយតែអ្នករៀបចំខ្លះឆ្លៀតឱកាសយក Sponsor និងលក់ស្តង់យកចំណេញខ្លួនឯង។

ខ្ញុំគាំទ្ រប៉ុន្តែក៏មានអាជនឆ្លៀតកេងចំណេញលើយើងខ្ចីឥវ៉ាន់យើងទៅលេង ថាជួយសាលាយើងក៏ឱ្យដល់លេងហើយប្រាប់ខាងសាលាថាយើងឱ្យសុំលុយខ្លះអ្នកខូចឈ្មោះ និងរបស់របរគឺយើង អ្នកបានលុយគឺគេហើយយើងអាក្រក់ទៀត។នេះជាមតិអ្នកគាំទ្រ៕ អត្ថបទ៖ ចាន់រ៉ា

The post ឌីជេ ក្តិប បំផុសអ្នកសិល្បៈជួយសង្រ្កាន្តតាមវិទ្យាល័យដោយពុំគិតប្រាក់កម្រៃ appeared first on Kampuchea Thmey Daily.