ជម្លោះរវាងអ្នកសារព័ត៌មាន និងមន្ត្រីអាវុធហត្ថខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយសន្តិវិធី
បានប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានចំនួន២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ត្រូវបានសម្របសម្រួលគ្នាបញ្ចប់រឿងដោយមិនមានការប្ដឹងផ្ដល់គ្នានោះទេ... The post ជម្លោះរវាងអ្នកសារព័ត៌មាន និងមន្ត្រីអាវុធហត្ថខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយសន្តិវិធី appeared first on Kampuchea Thmey Daily.
មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបមួយរូប ដែលថ្នាក់លើឱ្យទៅយាមនៅសារមន្ទីរជាតិអង្គរ បានប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានចំនួន២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ត្រូវបានសម្របសម្រួលគ្នាបញ្ចប់រឿងដោយមិនមានការប្ដឹងផ្ដល់គ្នានោះទេ។
មន្ត្រីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា មានករណីចោរចូលគាស់ក្នុងសារមន្ទីរជាតិ រួចហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនបានភ្លាមៗ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤។ គ្រានោះសមត្ថកិច្ចមិនចង់ឲ្យអ្នកព័ត៌មានផ្សាយ ទើបកើតជារឿងទំនាស់ពាក្យសម្តីរហូត ប្រតាយប្រតប់គ្នា។ ក្រោយមកភាគីទាំងសងខាងក៏បានបញ្ចប់ទំនាស់គ្នា រវាងអ្នកសារព័ត៌មាន និងមន្ត្រីអាវុធហត្ថខាងលើ រួចហើយ បុគ្គលខាងលើត្រូវបានថ្នាក់លើឲ្យនៅប្រចាំការនៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីអប់រំ។
ចំណែកអ្នកសារព័ត៌មានទាំង២នាក់ បានឲ្យដឹងដែរថា ដោយបុគ្គលជាមន្ត្រីកងរួចរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ គាត់បានប្រើអំពើហិង្សាមកលើអ្នកព័ត៌មានហើយឥឡូវគាត់ទទួលស្គាល់កំហុស ដូច្នេះក្រុមអ្នកព័ត៌មានក៏បានបញ្ចប់រឿងមិនប្ដឹងផ្ដល់គ្នាទេ ដោយភាគីបង្កបានចេញថ្លៃព្យាបាលនិងថ្លៃជួសជុលទូរសព្ទបន្តិចបន្តួចដើម្បីបញ្ចប់រឿងនៅរសៀលថ្ងៃទី២២វិច្ឆិកាឆ្នាំ២០២៤៕
ដោយ៖ជុន កុសល
The post ជម្លោះរវាងអ្នកសារព័ត៌មាន និងមន្ត្រីអាវុធហត្ថខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយសន្តិវិធី appeared first on Kampuchea Thmey Daily.