ជប៉ុន និងអាល្លឺម៉ង់ ឈានដល់ដំណាក់កាលបន្ទាប់ ក្នុងការបង្កើត កងនាវាចម្បាំងអូស្ត្រាលីថ្មី

តូក្យូ៖ ប្រទេសអូស្ត្រាលី បានឲ្យដឹងថា ខ្លួនបានជ្រើស រើសជប៉ុន និងអាល្លឺ ដើម្បីសាងសង់កងនាវា ចម្បាំងគោលបំណង ទូទៅថ្មីរបស់ខ្លួននៅក្នុងកម្មវិធី ដែលមានតម្លៃរហូតដល់ ១០ ពាន់លានដុល្លារអូស្ត្រាលី (៦,៥ ពាន់លានដុល្លារ) ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ។ ទីក្រុងកង់បេរ៉ាបានឲ្យដឹងថា ប្រទេសជប៉ុន បានស្នើសុំនាវាដោយផ្អែកលើនាវាចម្បាំងប្រភេទ Mogami-class ទំនើបបំផុតរបស់កងកម្លាំង ការពារដែនសមុទ្រ ដោយការសម្រេចចិត្តចុង ក្រោយនឹងធ្វើឡើងនៅឆ្នាំក្រោយ។ នាវាចម្បាំងដែលផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd. អាចដំណើរការដោយនាវិកប្រហែល ៩០ នាក់ ដែលពាក់កណ្តាល នៃនាវាស្រដៀងគ្នានេះ។ គូប្រជែងរបស់ប្រទេសអាល្លឺម៉ង់ គឺជានាវាចម្បាំង MEKO A200 ដែលបង្កើតឡើង ដោយក្រុមហ៊ុន Thyssenkrupp Marine Systems ដែលជាកំណែទំនើប នៃនាវាចម្បាំងប្រភេទ Anzac-class របស់កងទ័ពជើងទឹក អូស្ត្រាលី ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ អូស្ត្រាលីលោក Richard Marles បានប្រាប់សន្និសីទសារព័ត៌មាន […]

ជប៉ុន និងអាល្លឺម៉ង់ ឈានដល់ដំណាក់កាលបន្ទាប់ ក្នុងការបង្កើត កងនាវាចម្បាំងអូស្ត្រាលីថ្មី

តូក្យូ៖ ប្រទេសអូស្ត្រាលី បានឲ្យដឹងថា ខ្លួនបានជ្រើស រើសជប៉ុន និងអាល្លឺ ដើម្បីសាងសង់កងនាវា ចម្បាំងគោលបំណង ទូទៅថ្មីរបស់ខ្លួននៅក្នុងកម្មវិធី ដែលមានតម្លៃរហូតដល់ ១០ ពាន់លានដុល្លារអូស្ត្រាលី (៦,៥ ពាន់លានដុល្លារ) ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ។

ទីក្រុងកង់បេរ៉ាបានឲ្យដឹងថា ប្រទេសជប៉ុន បានស្នើសុំនាវាដោយផ្អែកលើនាវាចម្បាំងប្រភេទ Mogami-class ទំនើបបំផុតរបស់កងកម្លាំង ការពារដែនសមុទ្រ ដោយការសម្រេចចិត្តចុង ក្រោយនឹងធ្វើឡើងនៅឆ្នាំក្រោយ។

នាវាចម្បាំងដែលផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd. អាចដំណើរការដោយនាវិកប្រហែល ៩០ នាក់ ដែលពាក់កណ្តាល នៃនាវាស្រដៀងគ្នានេះ។ គូប្រជែងរបស់ប្រទេសអាល្លឺម៉ង់ គឺជានាវាចម្បាំង MEKO A200 ដែលបង្កើតឡើង ដោយក្រុមហ៊ុន Thyssenkrupp Marine Systems ដែលជាកំណែទំនើប នៃនាវាចម្បាំងប្រភេទ Anzac-class របស់កងទ័ពជើងទឹក អូស្ត្រាលី ។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ អូស្ត្រាលីលោក Richard Marles បានប្រាប់សន្និសីទសារព័ត៌មាន មួយបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីជប៉ុន និងសហរដ្ឋអាមេរិក កាលពីដើមខែនេះក្នុងទីក្រុងដាវីនថា នាវាចម្បាំងប្រភេទ Mogami គឺជា “ម៉ាកយីហោដែលមានសមត្ថភាពខ្លាំង” ហើយប្រទេសរបស់លោក “មានការចាប់អារម្មណ៍យ៉ាងខ្លាំង” ។

រដ្ឋាភិបាលបានឲ្យដឹងទៀតថា នាវាចម្បាំងថ្មី របស់អូស្ត្រាលី នឹងជំនួសកប៉ាល់ថ្នាក់ Anzac ហើយនឹងត្រូវបានបំពាក់ សម្រាប់សង្គ្រាម ក្រោមបាតសមុទ្រ និងការការពារដែន អាកាសក្នុងស្រុក ដើម្បីធានាបាននូវផ្លូវពាណិជ្ជកម្មតាមសមុទ្រ និងវិធីសាស្រ្តភាគខាងជើងរបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា