ឆ្នាំ ២០២៤ ស្រូវ និងដំណាំរួមផ្សំ ជាង ១៦ ម៉ឺនហិតា រងការប៉ះពាល់ ខូចខាត ដោយសារគ្រោះរាំងស្ងួត
ឆ្នាំ ២០២៤ ស្រូវ និងដំណាំរួមផ្សំ ជាង ១៦ ម៉ឺនហិតា រងការប៉ះពាល់... The post ឆ្នាំ ២០២៤ ស្រូវ និងដំណាំរួមផ្សំ ជាង ១៦ ម៉ឺនហិតា រងការប៉ះពាល់ ខូចខាត ដោយសារគ្រោះរាំងស្ងួត appeared first on Kampuchea Thmey Daily.
ឆ្នាំ ២០២៤ ស្រូវ និងដំណាំរួមផ្សំប្រមាណជាង ១៦ ម៉ឺនហិតា នៅតាមបណ្តារាជធានី-ខេត្តចំនួន ១៧ នៃប្រទេសកម្ពុជា បានរងការប៉ះពាល់ និងខូចខាតដោយសារគ្រោះរាំងស្ងួត និងកូនរដូវប្រាំង។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅរសៀលថ្ងៃទី ០៨ មករា នេះថា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗ នេះ គ្រោះរាំងស្ងួត និងកូនរដូវប្រាំង បានបង្កឱ្យប៉ះពាល់ ៦០ ស្រុក ២១២ ឃុំ នៅរាជធានី-ខេត្តចំនួន ១៧ ដោយប៉ះពាល់ដំណាំស្រូវចំនួន ១១៩ ៤៦៥ ហិតា ខូចខាត ៣០ ៥៣៥ ហិតា ស្តារឡើងវិញ ៨៨ ៩៣០ ហិតា និងដំណាំរួមផ្សំចំនួន ៩ ៧៥៨ ហិតា ខូចខាត ៧ ៦៧៣ ហិតា និងស្តារឡើងវិញ ១ ៩២២ ហិតា។
លោកបានបន្តថា ក្នុងចំណោមរាជធានី-ខេត្ត ១៧ ក្នុងនោះ ខេត្តបាត់ដំបងប៉ះពាល់ស្រុកចំនួន ៦ ឃុំ ១៥ ស្រូវ ៩ ៥៥៨ ហិតា ខូចខាត ៥ ១១៣ ស្តារឡើងវិញចំនួន ៤ ៤៤៥ ហិតា ខេត្តបន្ទាយមានជ័យប៉ះពាល់ ៥ ស្រុក ២២ ឃុំ ស្រូវ ៤៩ ៩៨៨ ហិតា ខូចខាត ១៣ ០៤៩ ហិតា និងស្តារឡើងវិញ ៣៦ ៩៣៩ ហិតា និងដំណាំរួមផ្សំ ២ ៤២៨ ហិតា ខូចខាត ៥០៦ ហិតា ល្អឡើងវិញ ១ ៩២២ ហិតា ខេត្តពោធិ៍សាត់ប៉ះពាល់ ៦ ស្រុក ៣១ ឃុំ ស្រូវ ២៧ ៤៤៦ ហិតា ខូចខាត ៧ ៤៣៨ ហិតា ស្តារឡើងវិញ ២០ ០០៨ ហិតា ខេត្តសៀមរាបប៉ះពាល់ ២ ស្រុក ៣ ឃុំ ស្រូវ ២ ២៧១ ហិតា ស្តារឡើងវិញបានទាំងអស់ ខេត្តកំពង់ឆ្នាំងប៉ះពាល់ ៤ ស្រុក ១១ ឃុំ ស្រូវ ៣ ៣៣០ ហិតា ខូចខាត ៥៩៧ ហិតា ស្តារឡើងវិញ ២ ៧៣៣ ហិតា ខេត្តកំពង់ធំប៉ះពាល់ ២ ស្រុក ៣ ឃុំ ស្រូវ ២ ៦៩១ ហិតា ស្តារឡើងវិញទាំងអស់ ខេត្តកំពង់ចាមប៉ះពាល់ ២ ស្រុក ១៥ ឃុំ ស្រូវ ២ ៧០៤ ខូចខាត ៤០ ហិតា ស្តារឡើងវិញ ២ ៦៦៤ ហិតា ខេត្តប៉ៃលិន ១ ស្រុក ២ ឃុំ ស្រូវ ៩៧០ ហិតា ខូចខាត ៥១ ហិតា ស្តារឡើងវិញ ៩១៩ ហិតា និងដំណាំរួមផ្សំ ៧ ៣៣០ ហិតា ខូចខាត ៧ ១៦៧ ហិតា ខេត្តព្រៃវែងប៉ះពាល់ ៨ ស្រុក ២៦ ឃុំ ស្រូវ ៣ ៦៥០ ហិតា ស្តារឡើងវិញបានទាំងអស់ ខេត្តកណ្តាលប៉ះពាល់ ៣ ស្រុក ២៣ ឃុំ ស្រូវ ៤ ៥៣១ ហិតា ខូចខាត ៣ ៣៩១ ហិតា ស្តារឡើងវិញ ១ ១៤០ ហិតា ខេត្តតាកែវប៉ះពាល់ ៤ ស្រុក ១៥ ឃុំ ស្រូវ ២៤០ ហិតា ស្តារឡើងវិញបានទាំងអស់ ខេត្តស្វាយរៀងប៉ះពាល់ ៤ ស្រុក ៧ ឃុំ ស្រូវ ៤ ៩៥៨ ហិតា ស្តារឡើងវិញបានទាំងអស់ ខេត្តត្បូងឃ្មុំប៉ះពាល់ ៦ ស្រុក ២១ ឃុំ ស្រូវ ២ ០៨០ ហិតា ខូចខាត ៧០ ហិតា ស្តារឡើងវិញ ២០០២ ហិតា។
ចំណែកខេត្តកំពតប៉ះពាល់ ៣ ស្រុក ១០ ឃុំ ស្រូវ ៥១៦ ហិតា ស្តារឡើងវិញបានទាំងអស់ ខេត្តឧត្តរមានជ័យប៉ះពាល់ ២ ស្រុក ៤ ឃុំ ស្រូវ ៤ ៣៩១ ហិតា ខូចខាត ៧៧៨ ហិតា ស្តារឡើងវិញ ៣ ៦១៣ ហិតា រាជធានីភ្នំពេញប៉ះពាល់ ១ ខណ្ឌ ១ ឃុំ ស្រូវ ៥០ ហិតា ស្តារឡើងវិញបានទាំងអស់ និងខេត្តកំពង់ស្ពឺប៉ះពាល់ ១ ស្រុក ២ ឃុំ ស្រូវ ៩១ ហិតា ស្តារឡើងវិញទាំងអស់៕
អត្ថបទ ៖ សំអឿន
The post ឆ្នាំ ២០២៤ ស្រូវ និងដំណាំរួមផ្សំ ជាង ១៦ ម៉ឺនហិតា រងការប៉ះពាល់ ខូចខាត ដោយសារគ្រោះរាំងស្ងួត appeared first on Kampuchea Thmey Daily.