ចៅក្រមសម្រេចឃុំខ្លួនជនដៃដល់សម្លាប់សង្សារ នៅខណ្ឌពោធិ៍សែនជ័យ
ចៅក្រមសម្រេចឃុំខ្លួនជនដៃដល់សម្លាប់សង្សារ នៅខណ្ឌពោធិ៍សែនជ័យ... The post ចៅក្រមសម្រេចឃុំខ្លួនជនដៃដល់សម្លាប់សង្សារ នៅខណ្ឌពោធិ៍សែនជ័យ appeared first on Kampuchea Thmey Daily.

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ កង សុផន្នា (កង សុផាន់ណា) ដែលជាឃាតកសម្លាប់សង្សារ នៅចំណុចបន្ទប់ជួលលេខ ៦៦ ជាន់ទី ២ ស្ថិតក្នុងភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ដាក់ពន្ធនាគារ ម ១ ដើម្បីរង់ចាំការជំនុំជម្រះតាមនីតិវិធី។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជ ស មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អាយុ ៣៩ ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល (ខេមបូឌា) ត្រូវបានគេប្រទះឃើញស្លាប់ដោយឃាតកប្រើខ្សែរឹត.ក សម្លាប់ក្នុងបន្ទប់លេខ ៦៦ ជាន់ទី ៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសាកសពមានសភាពហើមស្អុយទៅហើយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ហើយត្រូវបានគេសង្ស័យថាជាអំពើឃាតកម្ម។

បច្ចុប្បន្នជនត្រូវចោទជាឃាតក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃ.ស (ម ១) ជាបណ្ដោះអាសន្ន រង់ចាំថ្ងៃជំនុំជម្រះក្តី៕
អត្ថបទ ៖ សំណាង


The post ចៅក្រមសម្រេចឃុំខ្លួនជនដៃដល់សម្លាប់សង្សារ នៅខណ្ឌពោធិ៍សែនជ័យ appeared first on Kampuchea Thmey Daily.