ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប្រទះឃើញសាកសពក្នុងកន្លែងដាក់កង់យន្តហោះដ៏កម្របំផុត
សាកសពមួយត្រូវបានគេរកឃើញនៅក្នុងបន្ទប់ដាក់ឧបករណ៍ចុះចត ដែលត្រូវបានគេស្គាល់ថាជាកន្លែងដាក់កង់របស់យន្តហោះ របស់ក្រុមហ៊ុន United Airlines... The post ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប្រទះឃើញសាកសពក្នុងកន្លែងដាក់កង់យន្តហោះដ៏កម្របំផុត appeared first on Kampuchea Thmey Daily.
សាកសពមួយត្រូវបានគេរកឃើញនៅក្នុងបន្ទប់ដាក់ឧបករណ៍ចុះចតរបស់យន្ត្តហោះដែលត្រូវបានគេស្គាល់ថាជាកន្លែងដាក់កង់របស់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines របស់សហរដ្ឋអាមេរិក បន្ទាប់ពីវាបានចុះចតនៅរដ្ឋហាវ៉ៃនៅថ្ងៃបុណ្យណូអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC។
ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានឲ្យដឹងថា សាកសពនេះត្រូវបានរកឃើញនៅលើជើងហោះហើរលេខ ២០២ ដែលបានចាកចេញពីអាកាសយានដ្ឋាន O’Hare ទីក្រុង Chicago កាលពីថ្ងៃអង្គារ ហើយបានចុះចតនៅអាកាសយានដ្ឋាន Kahului របស់កោះ Maui នៅពេលរសៀល។
ក្រុមហ៊ុនបានលើកឡើងថា ខ្លួននៅមិនទាន់ច្បាស់ថាតើមនុស្សនោះចូលដល់កន្លែងដាក់ឧបករណ៍ចុះចតនេះដោយរបៀបណា ឬនៅពេលណានោះទេ ខណៈដែលមនុស្សអាចចូលពីខាងក្រៅបានតែយន្តហោះ Boeing 787-10 ប៉ុណ្ណោះ។ ក្រុមហ៊ុននេះកំពុងធ្វើការជាមួយប៉ូលិសសម្រាប់ដំណើរការស៊ើបអង្កេត ខណៈជនរងគ្រោះមិនត្រូវបានបញ្ចេញអត្តសញ្ញាណនោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
The post ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប្រទះឃើញសាកសពក្នុងកន្លែងដាក់កង់យន្តហោះដ៏កម្របំផុត appeared first on Kampuchea Thmey Daily.