លោក Zelensky ចោទប្រកាន់ក្រុមហ៊ុន អាមេរិកមួយចំនួន ពីបទពុករលួយ

បរទេស ៖ យោងតាមការចេញផ្សយារបស់ RT លោក Vladimir Zelensky បានអះអាងថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់សហរដ្ឋអាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែនដែលមិន បានទទួលជំនួយផ្នែកយោធាពាក់កណ្តាល ដែលវាត្រូវបានសន្យា ដោយទីក្រុងវ៉ាស៊ីនតោន។ មេដឹកនាំអ៊ុយក្រែនបាននិយាយកាលពីខែមុនថា ខណៈពេលដែលសហរដ្ឋអាមេរិក បានបែងចែកថវិកាប្រហែល១៧៧ ពាន់លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់ទីក្រុងគៀវ ចាប់តាំងពីការកើនឡើង នៃជម្លោះជាមួយរុស្ស៊ី ក្នុងឆ្នាំ២០២២នោះប៉ុន្តែជាក់ស្តែង មិនមែនថវិកា ឬកញ្ចប់ជំនួយទាំងអស់ ត្រូវបានផ្តល់ឱ្យនោះទេ។ ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ podcaster Lex Fridman កាលពីថ្ងៃអាទិត្យ Zelensky បានអះអាងថាទីក្រុង មិនទាន់ទទួលបានការគាំទ្រ សូម្បីតែពាក់កណ្តាល ដែលបានសន្យាដោយវ៉ាស៊ីនតោន នៅឡើយទេ។លោកប្រធានាធិបតីរូបនេះក៏​បាន​អះអាងដែរ​ថា លោក​បាន​អំពាវនាវ​ទៅ​ក្រុង​វ៉ាស៊ីនតោន ​ឲ្យ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​យន្តហោះ​ដឹក​ទំនិញ​របស់​ អ៊ុយក្រែន​ផ្ទាល់​ ដើម្បី​ផ្តល់​ជំនួយ​ដើម្បី​ចៀសវាង​ការ​បង់​ថ្លៃ​ដឹក​ជញ្ជូនពីសំណាក់ ក្រុមហ៊ុនអាមេរិក ទាំងនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

លោក Zelensky ចោទប្រកាន់ក្រុមហ៊ុន អាមេរិកមួយចំនួន ពីបទពុករលួយ

បរទេស ៖ យោងតាមការចេញផ្សយារបស់ RT លោក Vladimir Zelensky បានអះអាងថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់សហរដ្ឋអាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែនដែលមិន បានទទួលជំនួយផ្នែកយោធាពាក់កណ្តាល ដែលវាត្រូវបានសន្យា ដោយទីក្រុងវ៉ាស៊ីនតោន។

មេដឹកនាំអ៊ុយក្រែនបាននិយាយកាលពីខែមុនថា ខណៈពេលដែលសហរដ្ឋអាមេរិក បានបែងចែកថវិកាប្រហែល១៧៧ ពាន់លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់ទីក្រុងគៀវ ចាប់តាំងពីការកើនឡើង នៃជម្លោះជាមួយរុស្ស៊ី ក្នុងឆ្នាំ២០២២នោះប៉ុន្តែជាក់ស្តែង មិនមែនថវិកា ឬកញ្ចប់ជំនួយទាំងអស់ ត្រូវបានផ្តល់ឱ្យនោះទេ។

ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ podcaster Lex Fridman កាលពីថ្ងៃអាទិត្យ Zelensky បានអះអាងថាទីក្រុង មិនទាន់ទទួលបានការគាំទ្រ សូម្បីតែពាក់កណ្តាល ដែលបានសន្យាដោយវ៉ាស៊ីនតោន នៅឡើយទេ។
លោកប្រធានាធិបតីរូបនេះក៏​បាន​អះអាងដែរ​ថា លោក​បាន​អំពាវនាវ​ទៅ​ក្រុង​វ៉ាស៊ីនតោន ​ឲ្យ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​យន្តហោះ​ដឹក​ទំនិញ​របស់​ អ៊ុយក្រែន​ផ្ទាល់​ ដើម្បី​ផ្តល់​ជំនួយ​ដើម្បី​ចៀសវាង​ការ​បង់​ថ្លៃ​ដឹក​ជញ្ជូនពីសំណាក់ ក្រុមហ៊ុនអាមេរិក ទាំងនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី