ក្រុមហ៊ុនចិនមានគម្រោងពង្រីក រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ស្ពឺ
សមាគមស្វាយចន្ទីកម្ពុជាបាន សន្យាជួយតាមលទ្ធភាពដែលខ្លួនមាន ដើម្បីសម្របសម្រួលពួកគាត់ឲ្យបានទិញគ្រាប់ចន្ទីមានគុណភាព ពីសមាជិករបស់ខ្លួន... The post ក្រុមហ៊ុនចិនមានគម្រោងពង្រីក រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ស្ពឺ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីដែលមានមូលដ្ឋាននៅប្រទេសចិន មានគម្រោងពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ស្ពឺ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចចន្ទីកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកបានជួបជាមួយពាណិជ្ជករចិន មកពីខេត្ត ហ្វូជានដែលជារោង ចក្រចិនមានឈ្មោះល្បីក្នុងការកែច្នៃគ្រាប់ចន្ទីនៅតំបន់សេដ្ឋកិច្ចពិសេសយូរហើយ ខណៈពួកគាត់មានគម្រោងពង្រីករោងចក្រកែច្នៃចន្ទីមួយទៀតនៅខេត្តកំពង់ស្ពឺ។
សមាគមស្វាយចន្ទីកម្ពុជាបាន សន្យាជួយតាមលទ្ធភាពដែលខ្លួនមាន ដើម្បីសម្របសម្រួលពួកគាត់ឲ្យបានទិញគ្រាប់ចន្ទីមានគុណភាព ពីសមាជិករបស់ខ្លួន។
ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងកើនឡើងដល់ជាង ១ លានតោន នៅរយៈពេល ៥ ឆ្នាំខាងមុខ ខណៈផ្ទៃដីដាំដុះបានកើនឡើងជារៀងរាល់ឆ្នាំ។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាមមានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ៥ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា៕
អត្ថបទ៖ ឡេង ដេត
The post ក្រុមហ៊ុនចិនមានគម្រោងពង្រីក រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ស្ពឺ appeared first on Kampuchea Thmey Daily.