ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

ក្រសួងការងារបានបញ្ជាទៅក្រុមហ៊ុនចំនួន៥ ដែលរងបណ្ដឹងអំពីវិវាទការងារឱ្យចូលខ្លួនមកដោះស្រាយឱ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងករណីដែលមិនអនុវត្តន៍តាមអធិការកិច្ចការងារ​នឹងចាត់វិធានការផ្លូវច្បាប់ទៅកាន់តុលាការ។ The post ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ appeared first on Kampuchea Thmey Daily.

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

ក្រសួងការងារបានបញ្ជាទៅក្រុមហ៊ុនចំនួន៥ ដែលរងបណ្ដឹងអំពីវិវាទការងារឱ្យចូលខ្លួនមកដោះស្រាយឱ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងករណីដែលមិនអនុវត្តន៍តាមអធិការកិច្ចការងារ​នឹងចាត់វិធានការផ្លូវច្បាប់ទៅកាន់តុលាការ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងការងារបានបញ្ជាដល់ក្រុមហ៊ុនដែលមានឈ្មោះ ស្យុងយិន (ខេមបូឌា) ប៊ី ថិកស្ថាយ៍ ក្រុមហ៊ុន អេវើហ្គ្រីន អ៊ុនដាស្ទ្រៀល ខូ អិលធីឌី ក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប ក្រុមហ៊ុន អេ ហ្សេត អាយ អ៊ី&ស៊ី ឯ.ក និងក្រុមហ៊ុន សេហាន ហ្វើនីឈ័រ & អ៊ិនធៀរៀ ឯ.ក ត្រូវចូលខ្លួនមកដោះស្រាយបញ្ចប់វិវាទការងាររបស់ខ្លួនត្រឹមថ្ងៃដែលបានកំណត់ខាងលើ។

ក្រសួងបានបញ្ជាក់ថាការនៅតែអូសបន្លាយក្នុងការដោះស្រាយវិវាទការងារនេះបានធ្វើឱ្យប៉ះពាល់ដល់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។

ក្នុងសេចក្ដីជូនដំណឹងនោះបញ្ជាក់ផងដែរថា ក្នុងករណី​មិនអនុវត្តតាមចំណាត់ការ អធិការការងារនឹងចាត់វិធានការបន្តលើសំណុំរឿង និងបន្តសហការរៀបចំសំណុំរឿងបញ្ជូនទៅតុលាការមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ appeared first on Kampuchea Thmey Daily.